កណ្តាល៖ថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១
។
វេលាម៉ោង១៣ និង ០៥នាទីនៅចំណុចកើតហេតុៈភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ឈ្មោះសេង សុីនឿនភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក មានទីលំនៅភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល
។
ជនសង្ស័យមានគ្នា០៣ប្រុស
១.ឈ្មោះខាន់ សុខា ហៅផ្លយភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)មុខសញ្ញាចេញពីពន្ធនាគារ
។
២.ឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន)
។
៣.ឈ្មោះ ជា ចាន់អូនភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត បានទីលំនៅភូមិ អង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន)
។
ជនរងគ្រោះបានជិះរថយន្តមួយគ្រឿងម៉ាកហុីយ៉ានដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 2AF 8383 ដើម្បីដឹកទឹកកកលក់តាមផ្លូវ និងដាក់តាមផ្ទះអោយម៉ូយដូចរាល់ដង។លុះដល់ម៉ោង១៣:០៥នាទីថ្ងៃខែឆ្នាំ ដដែល ជនរងគ្រោះបានឈប់រថយន្តនៅចំណុចផ្លូវលេខ១៦៦Aស្ថិតនៅភូមិស្រែអំពិលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល ដើម្បីដាក់ទឹកកក អោយម៉ូយ ស្រាប់តែពេលនោះជនសង្ស័យពីរនាក់ ម្នាក់ឈ្មោះ ខាន់ សុខា ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល និងប្អូនប្រុសបង្កើតឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបររ កម្មកររោងចក្រ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ1ID.0413មកឈប់ក្បែរ រថយន្តរបស់ជនរងគ្រោះ ភ្លាមនោះជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស បានបើកទ្វារ រថយន្តជនរងគ្រោះលួចយកលុយ
ចំនួន២០០០០០រៀល(ម្ភៃមុឺនរៀលគត់) នឹងទូរសព្ទ័ដៃម៉ាកOPPOមួយគ្រឿងទៀតមានតំលៃ៤០០$(បួនរយដុល្លាអាមេរិច)។ ឃើញដូច្នេះជនរងគ្រោះបានស្រែកថា ចោរៗ ភ្លាមនោះជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស បានរត់គេចខ្លួន ហើយជនរងគ្រោះក៏បានរត់ដេញតាម បានប្រហែល១៥ម៉ែត្រឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស បានជិះម៉ូតូពីក្រោយមកក្បែរឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស បន្ទាប់មកជនសង្ស័យឈ្មោះខាន់ សុខា ហៅ ផ្លយ ភេទប្រុស បានលោតឡើងជិះម៉ូតូក៍ធ្លាក់ទូរស័ព្ទដៃរបស់ខ្លួនមួយគ្រឿងម៉ាកHUAWEIពណ៌ស ពីហោប៉ៅ ពេលនោះជនរងគ្រោះបានរើសទូរស័ព្ទដៃនោះយកមកទុក
។
លុះដល់ថ្ងៃទី១៨.១០.២០២១វេលាម៉ោង០៧:៤០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល នឹងបានប្រគល់ទូរស័ព្ទដៃម៉ាក់HUAWEIពណ៌សដែលជារបស់ជនសង្ស័យមកអោយសមត្ថកិច្ច ក្រោយពីទទួលបានពាក្យបណ្ដឹង នឹងទូរស័ព្ទដៃរបស់ជនសង្ស័យរួចមក កម្លាំងនគរបាលប៉ុស្តិ៍ឈើទាលសហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ នឹងកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែកចុះស្រាវជ្រាវ នឹងឃាត់ខ្លួនជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស មកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុសបានឆ្លើយសារភាពថាៈខ្លួនរួមជាមួយប្អូនប្រុសបង្កើតឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស ពិតជាបានប្រព្រឹត្តករណី អំពើលួច លុយ នឹង ទូរស័ព្ទដៃម៉ាក់OPPOរបស់ឈ្មោះសេង សុីនឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពិតប្រាកដមែន
។
ក្រោយពីធ្វើសកម្មភាពរួចហើយឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស នឹង ឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស បានបន្តទៅធ្វើសកម្មភាព លួចទូរស័ព្ទដៃរបស់គេមួយគ្រឿងទៀតស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលមួយករណីទៀត។
នឹងបានសារភាពទៀតថាៈខ្លួនរួមជាមួយប្អូនប្រុសបង្កើត ឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុសធ្លាប់បានធ្វើសកម្មភាព លួចទូរស័ព្ទដៃរបស់គេជាច្រើនករណីមកហើយ នឹង បានធ្វើសកម្មភាពលួចម៉ូតូរបស់គេមួយគ្រឿងម៉ាក់សេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1ID.0413នៅសង្កាត់ចោមចៅ២ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
។
បន្ទាប់មកកម្លាំងផ្នែកនគរបាលយុត្តធម៌ នឹង កម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែក បានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស មកសួនាំនៅផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុសបានឆ្លើយសារភាពថាៈខ្លួនរួមជាមួយបងប្រុសបង្កើត ឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស ពិតជាបានប្រព្រឹត្តអំពើលួច ដូចការរៀបរាប់របស់ឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុសពិតប្រាកដមែន។
.ហើយឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស បានឆ្លើយសារភាពទៀតថាៈនៅថ្ងៃខែមិនចាំ ឆ្នាំ ២០២១ម៉ោង១៦និង១៩នាទី ខ្លួនរួមជាមួយ ឈ្មោះ ជា ចាន់អូនភេទប្រុស បានឌុបគ្នាមកម្ត៉ំវត្តមូលីសុវណ្ណតាមល ស្ថិតក្នុងភូមិ ស្លាបតាអោន ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាពឆក់យកទូរសព្ទ័ តែមិនបានសំរេច
។
រួចកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែកនាំខ្លួនឈ្មោះជា ចាន់អូន ភេទប្រុសមកសួនាំនៅផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ នៅចំពោះមុខសមត្ថកិច្ចឈ្មោះជា ចាន់អូន ភេទប្រុសឆ្លើយសារភាពថាៈខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពឆក់ជាមួយឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស ពិតប្រាកដមែនតែមិនបានសំរេច។
បច្ចុប្បន្ជជនសង្ស័យរួមជាមួយវត្ថុតាងកំពុងឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីបន្តចាត់ការតាមនីតិវិធី។