កណ្ដាល៖នៅរសៀលថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២១
។
លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការស្រុកកៀនស្វាយបានបញ្ជូនជនសង្ស័យទាំង 11នាក់ពាក់ពន័ ក្នុងករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នឹងករណីលួចនិងឆក់យ៉ាងសកម្មដើម្បីតុលាការអនុវត្តតាមនីតិវិធីច្បាប់
។
បន្ទាប់មកលោកអធិការស្រុកកៀនស្វាយ វរសេនីយ៍ឯក ព្រំ សំណាងបានជួបសំណេះសំណាលជាមួយលោក អធិការរងទទួលបន្ទុកគ្រប់ផ្នែកនិងកងកម្លាំងជំនាញនៃអធិការរដ្ឋាននគបាលស្រុកកៀនស្វាយនិងនាយប៉ុស្តិ៍ទាំងប្រាំបីប៉ុស្តិ៍ដើម្បីលើកទឹកចិត្តនិងការខិតខំប្រឹងប្រែងបង្ក្រាបបានរាល់បទល្មើសជាច្រើនកន្លងមក
។
លោកវរសេនីយ៍ឯក ព្រំសំណាង បានមានប្រសាសន៍ថា យើងសង្កេតឃើញប្រជាពលរដ្ឋក្នុងមូលដ្ឋានអបអរសាទរនិងសប្បាយរីករាយជាខ្លាំងដែលបានឃើញការបង្ក្រាបបទល្មើសលួចឆក់ប្លន់បទល្មើសគ្រឿងញៀននឹងរក្សាបាននូវភូមិឃុំមានសុវត្ថិភាពយ៉ាងដូចនេះ
។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកោតសរសើរនូវស្នាដៃរបស់កងកម្លាំងនគបាលទូរទាំងស្រុកកៀនស្វាយ
ដែលមានឆន្ទៈមោះមុតបម្រើជូននូវសុខសុវត្ថិភាពនិងកិច្ចការសង្គម មនុស្សធម៌ជាច្រើនជូនបងប្អូនប្រជាពលរដ្ឋជាច្រើនហូរហែកន្លងមក
។
លោកវរសេនីយ៍ឯក បានបន្តទៀតថា ដូចនេះកងកម្លាំងទាំងអស់និងបន្តខិតខំរក្សានៅ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាងនេះទៅទៀតជួយផ្សព្វផ្សាយនៅសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ៣កុំ ៣ការពារ ជួនប្រជាពលរដ្ឋដើម្បីជៀសផុតពីជំងឺកូវីដ ១៩។