ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

អាជ្ញាធរខេត្តកណ្តាល បើកកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្ម ដឹកជញ្ជូនខ្សាច់ ក្រួស និងថ្ម នៅក្រុងតាខ្មៅ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖នារសៀលថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអាជីវកម្មទាំង២២ ដេប៉ូ ដែលដឹកជញ្ជូនខ្សាច់ ក្រួស និង ថ្ម នៅក្នុងក្រុងតាខ្មៅ លោក ណុប តារ៉ា អភិបាលរងខេត្តកណ្ដាល បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្ម រកស៊ីដឹកជញ្ជូន ខ្សាច់ ក្រួស និងថ្ម ដែលមិនគោរពតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា ជាពិសេសម្ចាស់អាជីវកម្មដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ អាចប្រឈមនិងការបិទអាជីវកម្មតែម្តង

ក្នុងកិច្ចប្រជុំនេះ លោក ណុប ដារ៉ា មានប្រសាសន៍ដែរថា កិច្ចប្រជុំនេះគឺមាន គោលបំណង ឱ្យ ម្ចាស់ យានយន្ត ម្ចាស់អាជីវកម្មដឹកថ្ម ខ្សាច់ និងក្រួស នៅ ទូទាំងក្រុងតាខ្មៅត្រូវចូលរួម គោរព តាម បទដ្ឋាន ប ច្ចក ទេស ស្ដីពីការដឹកជញ្ជូនដើម្បី បញ្ចៀស ឱ្យ បាន នូវ ការដឹក លើស ទម្ងន់ដែល នាំ ឱ្យ ផ្លូវថ្នល់ ឆាប់ ខូច កាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ និងចៀសវាងបង្កបញ្ហាផ្សេង ៗ ដែលជាកង្វល់ដល់សាធារណជន ប៉ះពាល់បរិស្ថានដែលបណ្តាលមកពីការកកស្ទះ និងខូចខាតផ្លូវដោយសាររថយន្តដឹកខ្សាច់ ដឹកថ្ម និងដឹកក្រួស ទាំងនោះ

លោក អភិបាលរងខេត្ត បានណែនាំដល់ម្ចាស់អាជីវកម្មដឹកថ្ម ដឹកខ្សាច់ និងដឹកក្រួសទាំងអស់ ត្រូវត្រួតពិនិត្យលើការដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់ គោរពឱ្យបានតាមកិច្ចសន្យាម្ចាស់អាជីវកម្ម ត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ គោរពតាមច្បាប់ និងកិច្ចសន្យាស្តាប់ការណែនាំរបស់អាជ្ញាធរ ។ រាល់ការដឹកជញ្ជូនខ្សាច់ ក្រួស និងថ្ម ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹកត្រូវលាងសម្អាតកង់រថយន្ត ឱ្យបានស្អាតពេលចេញពីដេប៉ូ ត្រូវគ្របឱ្យបានជិតល្អ កុំដឹកលើសទម្ងន់ បើកបរដោយក្រមសីលធម៌ ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឱ្យបានស្អាត

លោក ណុប ដារ៉ា បានស្នើដល់កម្លាំងមានសមត្ថកិច្ច ត្រូវកំណត់អត្តសញ្ញាណអ្នកបើករថយន្តដឹកខ្សាច់ ដឹកដីឱ្យបានច្បាស់លាស់ស្របតាមច្បាប់ និងត្រូវត្រួតពិនិត្យរកសារធាតុញៀនផងដែរ។ ចំពោះរថយន្តអាជីវកម្មទាំងនោះ បើមិនបានគោរពទៅតាមការណែនាំទេសមត្ថកិច្ច និងមន្ត្រី ជំនាញត្រូវសហការដើម្បីចាប់រថយន្តទាំងនោះ យកមកផាកពិន័យទៅតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!