គណៈរដ្ឋមន្ត្រីបានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តទៅលើរបៀបវារៈសំខាន់ៗមួយចំនួន ដែលក្នុងនោះក៏មានសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ផងដែរ
។
ឆ្លៀតនាឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ចាប់ពីពេលនេះទៅ នៅពេលមានការឆ្លងជំងឺកូវីដ-១៩ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ ទោះបីមានការឆ្លងក្នុង សាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ
។
សម្តេចតេជោ បានបញ្ជាក់ថា ក្នុងករណីមានការឆ្លងក្នុង សាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ ត្រូវយកអ្នកជំងឺដែលឆ្លងទៅព្យាបាលនៅមន្ទីរពេទ្យ៕