ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

អុញនោះ‍! ចចារណ៍មិនត្រូវៗ មួយដៃចំកណ្តាលមុខ ផ្អើលឈុល ខណៈកំពុងដេញថ្លៃធ្វើផ្លូវ ក្នុងសាលាឃុំត្រាំកក់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តតាកែវ៖នាព្រឹកថ្ងៃសុក្រ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលាឆ្នាំ ២០២១

រឿងរ៉ាវ ហួសចិត្ត នឹកស្មានមិនដល់! បានកើតឡើង រវាងក្រុមហ៊ុន នឹងក្រុមហ៊ុន នៅក្នុងសាលាឃុំត្រាំកក់ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ខណៈពេលដែល សាលាឃុំ កំពុងតែធ្វើការដេញថ្លៃគម្រោង ធ្វើផ្លូវនៅក្នុងឃុំ កើតមានករណី ហិង្សា វាយគ្នាទៅវិញទៅមក

បើតាមសំដី បុរសម្នាក់ ដែលជាជនរងគ្រោះ ហើយ ជាតំណាងក្រុមហ៊ុនមួយ មកពីខេត្តព្រៃវែង បានឲ្យដឹងថាខ្លួន ត្រូវបានអ្នកដេញថ្លៃម្នាក់ទៀត នៅខេត្តតាកែវ វាយចំកណ្តាលមុខ ខណៈពេលគាត់កំពុងតែអង្គុយរៀបឯកសារ ដាក់សំណើរ ចូលប្រអប់ដេញថ្លៃ ក្នុងសាលាឃុំ

បុរសដដែល បន្តថា ក្រោយកើតហេតុ ខ្លួនបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ដើម្បីអោយ សមត្ថកិច្ច ជួយរកយុត្តិធម៌អោយខ្លួន

ចំណែកឯ ក្រុមការងារលទ្ធកម្មខេត្ត នឹងក្រុមការងារលទ្ធកម្មឃុំ ត្រាំកក់ ដែលមានតួនាទី នឹងភារកិច្ច ក្នុងការទទួល នឹងបើកសំណើរ ដេញថ្លៃមូលនិធិឃុំពេលនោះ មិនបានបើក ស្រោមសំបុត្រ ដើម្បីពិនិត្យមើល ឬ ប្រកាសលទ្ធផលនោះទេ ដោយបានលើកពេលទៅថ្ងៃក្រោយ បន្ទាប់ទៀត។ ដោយសារតែមាន ក្រុមហ៊ុន មួយអុកឡុក ក្នុងពេលដែលកំពុងធ្វើការ ដេញថ្លៃគម្រោង

សូមជម្រាបថា ជានិច្ចជាកាល រាល់ការដេញថ្លៃគម្រោងធ្វើផ្លូវ របស់មូលនិធិឃុំ ក្នុងខេត្តតាកែវ គេសង្កេតឃើញថា មានក្រុមហ៊ុន ជាច្រើន បានទៅចូលរួម ប៉ុន្តែពេលចូលដេញថ្លៃ ភាគច្រើន គឺមានតែ ៣ ឬក៍៤ ក្រុមហ៊ុន តែប៉ុណ្ណោះ ដែលបានដាក់សំណើរ ដេញថ្លៃ រីឯក្រុមហ៊ុនជាច្រើន ដែលមកនោះ គឺមិនមែន មកយកគម្រោងទេ គឺគេមកចាំយកលុយថ្លៃទឹកតែតែប៉ុណ្ណោះ បើក្រុមហ៊ុនណា ចង់បានគម្រោង គឺត្រូវដើរបញ្ចុះបញ្ចូលក្រុមហ៊ុន នឹងចរចារលុយទឹកតែ ជាថ្នូរនឹងការមិនអោយក្រុមហ៊ុនផ្សេង ចូលទៅដាក់សំណើរក្នុងសាលាឃុំ

ប្រភព ពីទីតាំងកើតហេតុថា បង្ហើបប្រាប់ថា ករណីហិង្សាខាងលើ គេសង្ស័យថា ប្រហែលអាចមកពីការ ចចារ សម្របសម្រួលគ្នា រឿងថ្លៃលុយទឹកតែ មិនត្រូវ ទើបកើតមានជម្លោះហិង្សា ក្នុងសាលាឃុំ បែបនេះ

សង្ឃឹមថា លោកអភិបាលស្រុកត្រាំកក់ អាជ្ញាធរ សតមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេស ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាជួយពិនិត្យរឿងនេះផង បើបណ្តែតបណ្តោយទៀត ហាក់ដូចជាប្រទេស មួយគ្មានច្បាប់ទម្លាប់អីចឹង៕
ប្រភពព័ត៌បឋម

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!