នៅថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២១
។
ឯកឧត្ដម ណុប រ័ត្ននិមល ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៉ែន ចន្នី បាននាំអង្គកឋិនទាន របស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ទៅកាន់វត្តច័ន្ទបុរីវង្ស សង្កាត់សំរោងក្នុងខណ្ឌព្រែកព្នៅក្រុងភ្នំពេញ
។
ក្នុងឱកាសដ៏រីករាយក្នុងវិស័យព្រះពុទ្ធសាសនា ឯកឧត្ដមមានប្រសាសន៍ថា៖ សមិទ្ធផលនានា សមិទ្ធផលសន្តិភាពដែលមាន និងកំពុងទទួលផលនាពេលនេះ បានកើតឡើងនៅក្នុងទឹកដីកម្ពុជា បានមកដោយលំបាក ក្រោមការខិតខំរួមគ្នាបង្កើតឡើង តាមរយៈនៃគោលនយោបាយ ឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការចូលរួមថែរក្សាសន្តិភាពរបស់លោកយាយ លោកតា អុំ ពូ មីង បងប្អូន ទាំងអស់គ្នា ទេីបប្រទេសកម្ពុជាយេីង មានការអភិវឌ្ឍទៅមុខជានិច្ច។ ក្នុងឪកាលនោះដែល នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានផ្តួចផ្តើមធ្វើអង្គកឋិនទានវេរប្រគេនព្រះសង្ឍវត្តច័ន្ទបុរីវង្ស ដើម្បីបន្តកសាងសមិទ្ធផលនានានៅក្នុងវត្តអារាម
។
ឯកឧត្តម ណុប រ័ត្ននិមល បាននាំមកនូវអំណាយបច្ច័យដ៍ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន
÷
អង្គរ៥០០គីឡូ មី២០កេស ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ប៊ីចេង១កេស ទឹកសុទ្ធ២០កេស ត្រីខ១កេស ទឹកក្រូច២០ បច្ច័យចំនួន៤០លានរៀល និងបច្ច័យពុន្ធបរិស័នចំនួន៤៥លានរៀលនិង៥លានរៀលទៀតសម្រាប់ចាប់ចែងព្រះសង្ឃក្រាគ្រោង សរុបបច្ច័យរួមចំនួន៩០លានរៀលនិងប្រាក់ដុល្លា១មុឺនដុល្លាអាមេរិកផង។