កណ្តាល៖ ព្រឹកថ្ងៃពុធ ១៤កើតខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១
។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោក លោកស្រីស្នងការរង និងមន្ត្រីក្រោមឱវាទទាំងអស់ បានផ្ញើសារគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសថ្ងៃខួបកំណើត
។
ក្នុងឱកាសដ៏បវរសួស្តី មហាប្រសើរ ថ្លៃថ្លានេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត និងមន្ត្រីក្រោមឱវាទ សូមអនុញ្ញាតគោរពចូលរួមសម្តែងនូវមនោសញ្ចេតនា ប្រកបដោយសេចក្តីសោមនស្សរីករាយ ក្នុងឱកាសថ្ងៃខួបកំណើត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធបោះព្រំប្រសិទ្ធិពរជ័យគ្រប់ប្រការ ជូនដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ការពារបាននូវសុខសន្តិភាពដ៏មានតម្លៃឲ្យកាន់តែរីកចម្រើនខ្លាំងក្លា ប្រកបដោយឋាមភាព ឋាមពល និង ឧត្តមគតិជាតិ ក្លាយជាទីសង្ឃឹមដ៏កក់ក្តៅ សម្រាប់ជាតិមាតុភូមិតទៅអនាគត
។
ក្នុងឱកាសថ្ងៃខួបកំណើតដ៏ឧត្តុង្គឧត្តមនេះ សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕