កណ្តាល៖នាយប់ថ្ងៃ អាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២១
លោកវរសេនីយ៍ឯកព្រំ សំណាង អធិការនគបាលស្រុកកៀនស្វាយ បានដឹកនាំកម្លាំងចុះជួយបាញ់ទឹកសម្អាតផ្លូវក្នុងក្រុងតាខ្មៅ។
អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងទ្រង់ទ្រាយធំចុះបាញ់ទឹកលាងសម្អាតផ្លូវក្នុងក្រុងតាខ្មៅទាំងយប់ទាំងអាធ្រាត្រ
។
នៅក្នុងពេលនោះដែរលោកវរសេនីយ៍ឯក ព្រំ សំណាងលោកបានអោយអ្នកសារព័ត៌មានយើងបានដឹងថាប្រតិបត្តិការទ្រង់ទ្រាយធំនេះក៏មានការចូលរួមយ៉ាងសកម្មពីលោកស្នងការរង លោកនាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា លោកនាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល លោកធិការនគរបាល ក្រុងតាខ្មៅ ស្រុកស្អាង កណ្តាលស្ទឹង និងអង្គស្នួល រួមទាំងមន្រ្តីក្រោមឱវាទពាក់ព័ន្ធ
។
បើយោងតាមលោកវរសេនីយ៍ឯក ព្រំ សំណាងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ឲ្យ អ្នកសារព័ត៌មានយើងដឹងនៅយប់នេះថា ក្នុងប្រតិបត្តិការចុះលាងសម្អាតទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលខេត្តកណ្តាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿង ដើម្បីបាញ់ទឹកលាងសម្អាតផ្លូវជាតិលេខ២១ ចាប់ពីចំណុចកែងស្តុប A9 ដល់ចំណុច K12-K11, ផ្លូវ១១៥ ចាប់ពីពាក់កណ្តាលស្ពានព្រែកសំរោង ដល់ស្តុប៦០ម៉ែត្រ ព្រំប្រទល់រាជធានីភ្នំពេញជាមួយក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។