នាព្រឹកថ្ងៃ ពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១
។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ឲ្យ ក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកថវិការជូនដល់យុវជនឈ្មោះ សល់ ធា អាយុ២១ឆ្នាំ ជានិស្សិតបិរិញ្ញាបត្រឆ្នាំទី៤ តាមការសន្យា ជួយបង់សេវាថ្លៃសិក្សា ក្នុងមួយឆ្នាំចំនួន៥០០$ ជារៀងរាល់ឆ្នាំ រហូតដល់បញ្ចប់ ថ្នាក់ឧត្តមសិក្សា
។
យុវជនរូបនេះ គឺត្រូវជាចៅបង្កើតរបស់សពលោក ប៉ាន់ ប៉ន អតីតចៅសង្កាត់រងទី១ សង្កាត់ព្រែកកំពឹស និងជា អតីត:សកម្មជនគណបក្សCNRP ដែលបានមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ហើយបានទទួលអនិច្ចកម្ម កាលពីខែវិច្ឆិកា ឆ្នាំ២០១៩
។
គួររំលឹកដែរថា គ្រាដែលលោក ប៉ាន់ ប៉ន បានទទួលអនិច្ចកម្ម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បាននាំយកសម្ភារ: ថវិកា ទៅចូលរួម រំលែកទុក្ខដល់ក្រុមគ្រួសារនៃសពដោយផ្ទាល់ និងបានសំណេះសំណាលជាមួយក្រុមគ្រួសារនៃសព ដឹងថាមានចៅប្រុសម្នាក់របស់សព កំពុងតែបន្តការសិក្សាឆ្នាំទី១ នៅមហាវិទ្យាល័យ ហើយអាចនឹងមិនបានរៀន តទៅទៀត ដោយសារលោក ប៉ាន់ ដែលជាអ្នកជួយផ្គត់ផ្គង់ការសិក្សា បានស្លាប់នោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានធានា ជួយឧបត្ថម្ភ ថ្លៃសិក្សាឲ្យយុវជន សល់ ធា ចាប់ពីឆ្នាំសិក្សាទី២រហូតដល់បញ្ចប់មហាវិទ្យាល័យ ក្នុង១ឆ្នាំ ៥០០$ ដោយមិនឲ្យអាកខានការសិក្សាឡើយ៕