ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមន្ត្រីសិក្សាជាមួយភាគីថៃដើម្បីបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១

ដើម្បីការពារអាយុជីវិតក៏ដូចជាគិតគូរពីសុខទុក្ខប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេសនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យមន្ដ្រីសុខាភិបាលរបស់កម្ពុជាសហការជាមួយភាគីថៃ គឺមានបំណងបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ដើម្បីទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ

ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំកំពុងឱ្យមន្ដ្រីរបស់យើងសហការជាមួយភាគីថៃ គឺមានបំណងបញ្ជូនវ៉ាក់សាំងពីកម្ពុជាទៅក្នុងប្រទេសថៃ ដើម្បីស្នើឱ្យអាជ្ញា ធរថៃ ជួយយកវ៉ាក់សាំងយកពីយើង ចាក់ជូនប្រជាជនយើងនៅទីនោះ (ពលករខ្មែរនៅថៃ) ក្នុងពេលប្រជាជនថៃមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់”

សម្ដេចតេជោ បានបន្ដថា ការបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅប្រទេសថៃបានលុះត្រាតែមានការអនុញ្ញាត ពីរដ្ឋាភិបាលថៃ ទើបកម្ពុជាបញ្ជូនវ៉ាក់សាំងទៅបាន ព្រោះកម្ពុជា ត្រូវអនុវត្តន៍តាមច្បាប់របស់ថៃ

សម្ដេចតេជោបានលើកឡើងថា ពិតណាស់ប្រជាជនថៃចាក់វ៉ាក់សាំងបានយ៉ាងច្រើន ក៏ប៉ុន្ដែសម្រាប់កម្ពុជា មានប្រជាពលរដ្ឋជាង១៦លាននាក់ ហើយក្នុងចំណោមជាង១៦លាននាក់ គឺមានប្រជាជនខ្មែរ ធ្វើការនៅប្រទេសក្រៅ និងមានអ្នកចាក់វ៉ាក់សាំងរួចរាល់មួយចំនួន ផងដែរ

ជាមួយគ្នានោះដែរ សម្តេចតេជោបានគូសបញ្ជាក់ថា “យើងមិនដែលបានភ្លេចពលរដ្ឋរបស់យើង ដែលធ្វើការនៅក្រៅប្រទេសនោះទេ ជាពិសេសនៅក្នុងព្រះរាជាណាចក្រថៃ ប៉ុន្តែ បាន ឬមិនបានយ៉ាងណានោះក៏សូមឱ្យបងប្អូនជាពលករនៅក្នុងប្រទេសថៃមានការ យោគយល់ ព្រោះ បើនៅក្នុងទឹកដីរបស់យើងអ្នកស្ម័គ្រចិត្តចាក់ គឺត្រូវបានចាក់ជូន”៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!