ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមិនបានហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍នោះទេ តែមិនឱ្យរៀបចំកម្មវិធីជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានហាមឃាត់ មិនឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនឱ្យរៀបចំកម្មវិធីជួបជុំលក្ខណៈទ្រង់ទ្រាយធំ និងគ្រាន់តែគោរពតាមវិធានសុខាភិបាលតែប៉ុណ្ណោះ។ ការគូសបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្ដីនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវពិធីរៀបអាពាហ៍ពិពាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជុំទី១ សម្រាប់ក្រុមអាយុ ៦ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងប្រកាស បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ ចាប់ពីអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “កូនក្មួយរៀបការធម្មតាចុះ មិនបានហាមឃាត់ទេ គ្រាន់តែពីមុនធ្វើពិធីមានមនុស្សរាប់រយពាន់នាក់ ឬរាប់រយតុ តែមករៀបចំត្រឹមមនុស្សក្រោម ៥០ នាក់ និងមានការរក្សានូវគម្លាតសុវត្ថិភាពនិងវិធានការសុខាភិបាល។ នរណាក៏ចង់បានពិធីធំដែរ តែមនុស្សត្រូវរស់នៅតាមបែបគន្លងថ្មី ហើយពិធីមង្គលការតូច ឬធំ មិនសំខាន់ទេ សំខាន់គឺការចេះរស់នៅជាមួយគ្នា”។
សម្ដេចតេជោបានលើកឡើងថា ការរៀបចំពិធីនេះគឺធ្វើយ៉ាងណារៀបចំអាពាហ៍ពិពាហ៍ហើយ កុំឱ្យមានអ្នកស្លាប់ ឬអ្នកឆ្លងជំងឺកូវីដ-១៩

សម្ដេចតេជោបានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលចង់បានកូន សូមទៅចាក់វ៉ាក់សាំងកូវីដ-១៩ សិន ចាំយកកូនតាមក្រោយ ព្រោះថា មានអង់ទីគ័រការពារទាំងខ្លួន និងការពារកូន។ សម្ដេចតេជោបានបន្ថែមថា “មុនការ បានចាក់វ៉ាក់សាំងទៀត អាហ្នឹងគឺល្អ យើងគ្រាន់តែហាមឃាត់កុំឱ្យជួបជុំកុះករតែប៉ុណ្ណឹងទេ តែយើងមិនបានហាមឃាត់មិនឱ្យរៀបការឯណា។ ព្រោះថា អ្នកខ្លះភ័នច្រលំថា យើងមិនឱ្យការ តែយើងឱ្យរៀបការ តែពិធីនេះ សូមកុំឱ្យមានមនុស្សកុះករដោយមនុស្សតែប៉ុណ្ណឹងតើស”

ជាមួយគ្នានេះ សម្តេចតេជោក៏បានកត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្ត ពិសេសនៅម្តុំវិមានឯករាជ្យជាដើម គឺមានខ្លះពាក់ម៉ាស ខ្លះអត់ម៉ាស ដូច្នេះ សម្តេចតេជោស្នើដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្តត្រូវចេះការពារខ្លួន។
សម្ដេចតេជោក៏បានលើកទឹកចិត្តឱ្យពលរដ្ឋដើរកម្សាន្ត ឱ្យបានច្រើនជាមួយវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!