កណ្តាល៖ព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១
។
សូមជម្រាបជូនថា ឯកឧត្តម ឡុង ណារ៉ូ ទើបត្រូវបានទទួលការតែងតាំងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមរយៈអនុក្រឹត្យលេខ ៣៧៨ អនក្រ.តត ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្តីពីការតែងតាំងអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
។
គោលបំណង នៃការជួបសម្តែងការគួរសមរបស់ ឯកឧត្តមអគ្គនាយក នាពេលនេះគឺ ដើម្បីជម្រាបអំពីបច្ចុប្បន្នភាពការងារផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងការលើកទិសដៅអនុវត្កការងារបន្តរបស់រដ្ឋករទឹកស្វ័យតក្រុងភ្នំពេញនាពេលខាងមុខ
។
ស្ថិតក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គនាយក បាននាំយកនូវសម្ភារក្នុងការ បង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តកណ្តាលក្នុងនោះមាន អាល់កុលចំនួន ៣០កាន និងម៉ាសចំនួន ១០,០០០ម៉ាស ផងដែរ៕