នារសៀល ថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១
។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅបរិវេណសាលាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមណ្ឌលសុខភាព សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចូលរួម បង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ធានាដល់សុវត្ថិភាពជូនសមាជិកដែលបម្រើការងារក្នុងសាលាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមណ្ឌលសុខភាព សាក់សំពៅ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលមកទំនាក់ទំនងការងារនៅទីនោះ ទាំងអស់ ក្នុងសហគមន៍ តាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល និងជំរុញការអនុវត្ត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរ៕