កណ្ដាល៖នៅថ្ងៃអាទិត្យ ៣កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១
។
ករណី:បង្ក្រាបល្បែងសុីសងខុសច្បាប់(ជល់មាន់)
ចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោក វ៉េង កុសល អធិការរង ស្រុកកៀនស្វាយ ទទួលផ្នែក ព្រហ្មទណ្ឌ បានដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាប ទីតាំងល្បែង បង្ក្រាបបានអ្នកញៀនល្បែងមួយនាក់ឈ្មោះដុស សុខែត ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានផែ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល
។
សម្ភារ:ចាប់យករួមមាន
÷
១.ម៉ូតូមួយគ្រឿងម៉ាក់សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1BI-2989
។
២.ម៉ូតូមួយគ្រឿងម៉ាក់សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ព្រះសីហនុ1G-7852
។
៣.ម៉ូតូមួយគ្រឿងម៉ាក់ សេ១១០ ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1L-4873
។
៤.ម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវអ៉ីអ៊ិច សេ១១០ ពាក់ស្លាកលេខ កណ្តាល 1Q-0934
។
៥.ម៉ូតូមួយគ្រឿងម៉ាក់ស៊ុយសូគីវ៉វ៉ា សេ១១០ ផលិតឆ្នាំ២០០៦ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1J-0069
។
៦.ម៉ូតូមួយគ្រឿងម៉ាក់សេ១២៥ ពណ៌ខ្មៅផលិតឆ្នាំ២០០៩ ពាក់ស្លាកលេខ តាកែវ 1D-5098
។
៧.ម៉ូតូមួយគ្រឿងម៉ាក់សេ១២៥ ពណ៌ខ្មៅផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FO-1264
។
៨.មាន់ជល់ចំនួន០១ក្បាល ។
៩.កន្រ្តកសម្រាប់ដាក់មាន់ចំនួន០៣កន្រ្តក
។
១០.ស្កុតសម្រាប់រុំជើងមាន់ចំនួន២៨ដុំ
។
– នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងដូចខាងលើកម្លាំងផ្នែកនគរបាលយុត្តធម៌ សហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានល្បាតតាមភូមិសាស្រ្តស្មុគស្មាញពេលមកដល់ចំណុចកើតហេតុខាងលើ ក៍មានប្រជាពលរដ្ឋល្អបានផ្ដល់ព័ត៌ថាមានមនុស្សមួយក្រុមកំពុងលេងល្បែងសុីសងខុសច្បាប់ជល់សត្វមាន់
។
ក្រោយពីទទួលបានព័ត៌មានកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ នឹងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានធ្វើការបង្ក្រាប ទីតាំងជល់សត្វមាន់នៅចំណុចខាងលើ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ដូចខាងលើ យកមកផ្នែកនគរបាលយុត្តិធម៌ដើម្បីសួនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថាៈខ្លួន រួមជាមួយមនុស្សមួយក្រុមមានគ្នាប្រហែលដប់នាក់ ពិតជាបានលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់)ពិតមែន
។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកំពុងកសាងសំណុំឯកសាដើម្បីបន្តនីតិវិធី។