ខេត្តរតនគិរី៖សង្វៀនបញ្ជល់មាន់និងអាប៉ោងដែលមានម្ចាស់ឈ្មោះ គឿន នៅក្នុងស្រុកលំផាត់មានអ្នកទៅលេងជាច្រើនកុះករ ដោយគ្មានការុំខានពីសំណាក់សមត្ថកិច្ចឡើយ។
ជាក់ស្ដែងកាលពីថ្ងៃទី 7 ខែវិច្ឆិកាឆ្នាំ 2021 វេលាម៉ោង 2 និង 30 នាទីរសៀល ក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាព បានទៅដល់ភូមិកាលែង ឃុំកាលែងស្រុកលំផាត់ខេត្តរតនគិរី ទៅតាមសេចក្តីរាយការណ៍និងជួយបង្ហាញផ្លូវពីប្រជាពលរដ្ឋផងនោះ
ក្រុមអ្នកសារព័ត៌មានយើងបានទៅដល់ទីតាំងនឹងបានជួបសង្វៀនបញ្ជល់មាន់ភ្នាល់ដាក់លុយ និងលេងបាញ់អាប៉ោងដាក់លុយ ត្រង់ចំណុចក្នុងចម្ការស្វាយចន្ទីមួយកន្លែង ដែលស្ថិតនៅភូមិកាលែងឃុំកាលែងស្រុកលំផាត់ខេត្តរតនគិរីប្រាកដមែន។
ទាំងអស់នេះស្តែងឲ្យប្រជាពលរដ្ឋឃើញថា មន្ត្រីមូលដ្ឋានទាំងអស់នេះគឺជាមន្ត្រីគ្រាប់ល្ពៅ ឬក៏ហៅបានថា ជាមន្ត្រីជើង 10 ដែលធ្វើឲ្យប្រជាពលរដ្ឋគ្មានភាពកក់ក្តៅ ដោយពួកគាត់លើកជាសំណួរថា:
ឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង 9 ចំណុចនោះ
បើរស់នៅពោរពេញទៅដោយការភ័យខ្លាច ជំងឺឆ្លងកូវីត 19 ផង ឥឡូវមកភ័យព្រួយរឿងអសន្តិសុខ សង្គមខ្លាចមានចោរលួចឆក់ប្លន់ទៀត។
សូមរំលឹកឡើងវិញថា នៅខេត្តរតនគិរី ផ្ទុះជំងឺឆ្លងកូវីដ19 ដល់សហគមន៍ទ្រង់ទ្រាយធំ រហូតមកដល់សព្វថ្ងៃនេះ គឺផ្ដើមចេញពីកន្លែងសង្វៀនបញ្ជល់មាន់និងអាប៉ោង ចំណុចភ្នំយោល ភូមិភ្នំសង្កាត់យក្សឡោមក្រុងបានលុងខេត្តរតនគិរី នេះឯង ទើបធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចរហូតមកដល់សព្វថ្ងៃនេះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តរតនគិរី សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា
ឯកឧត្តមញ៉ែមសំអឿនដែលទើបតែឡើងកាន់មុខតំណែងជាចៅហ្វាយខេត្តរតនគិរី ប្រាកដជាមើលថែប្រជាពលរដ្ឋបានល្អជាក់ជាមិនខានឡើយ។