ស្រុកកៀនស្វាយ កណ្ដាល៖ នាព្រឹកថ្ងៃ សុក្រ ៨កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១២ខែវិច្ឆិកា ឆ្នាំ ២០២១
។
ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រុមការងារស្រុកចុះត្រួតពិនិត្យមូលរដ្ឋាន ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដឹកនាំដោយលោក ឯក សុផាត ប្រធានក្រុមការងារ អមដំណើរ ដោយលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ ព្រមទាំងលោកប្រធានក្រុមការងារចុះត្រួតពិនិត្យចំណុចទីតាំងដី ដែលត្រូវរងជន់លិចដោយទឹកភ្លៀងជាប់ជាយូរខែឆ្នាំមកហើយ ដើម្បីរំដោះទឹក ចេញពីកន្លែងដែលប្រជាពលរដ្ឋកំពុងរស់នៅរងការពិបាកខ្លាំង ដោយលិចលង់ផ្ទះសម្បែង
។
នៅក្នុងការចុះត្រួតពិនិត្យស្ថានភាពរំដោះទឹកលិចលង់នោះ លោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការស្រុកកៀនស្វាយបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន4 លានរៀល ដើម្បីធ្វើការដាក់លូរំដោះទឹកដែលកំពុងតែលិចលង់
។
នៅក្នុងវិធីសាស្ត្រដោះស្រាយនេះលោកវរសេនីយ៍ឯក ព្រំ សំណាង ក៏បានចំណាយនូវទីតាំងដីឡូរបស់ឪពុកក្មេក ម្ដាយក្មេកផ្ទាល់តែម្ដង ដើម្បីកាយដីដាក់លូរំដោះទឹកដែលបានជន់លិចដោយទឹកភ្លៀងមិនឱ្យប្រជាពលរដ្ឋរងការលំបាកក្នុងការរស់នៅដោយលិចលង់ទៀតទេ ៕