ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

អធិការដ្ថាន នគរបាលស្រុកលើកដែក បង្ក្រាប់ករណី​ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រព្រឹត្តទៅលើអ្នករាជការសាធារណៈ)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្រុកលើកដែក កណ្តាល៖ ថ្ងៃសុក្រ ៨កើតខែកត្តិក ឆ្នាំជូត ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី​ ១២ ខែ​វិច្ឆិកា ​ឆ្នាំ​២០២១​

វេលាម៉ោង១៨:១០នាទី នៅចំណុច លើស្ពានព្រែកតំបាញស្តិតនៅក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល​។

ជនរងគ្រោះ០២នាក់
១-ឈ្មោះ​ ភន ភឿន ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ ជានាយប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែក
ដាច់ មានទីលំនៅ ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល

២-ឈ្មោះ ឈិន តុលា ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ មានទីលំនៅ ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅ ប៉ុស្តិ៍នគរបាលព្រែកដាច់

ជនសង្ស័យ ០២នាក់(ឃាត់ខ្លួន)
១-ឈ្មោះ លី រ៉ាវ៉ាន ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទី
លំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើក
ដែក ខេត្តកណ្តាល

២-ឈ្មោះ លី រ៉ាវុធ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល

​វត្ថុ​តាងចាប់យក៖
១.ដំបងឆក់ ចំនួន០១ ប្រវែង ០,៤៥ម៉ែត្រ(ជារបស់ជនរងគ្រោះ)ដែលជនសង្ស័យឆក់ពីជន
រងគ្រោះហើយវាយទៅលើជនរងគ្រោះ

សភាពរឿងហេតុ: នៅម៉ោងប្រហែល ១៨:
០០នាទីឈ្មោះ ភន ភឿន និង ឈ្មោះ ឈិន តុលា បានទៅហូបបាយនៅអាហាដ្ឋានខាងជើងព្រែកតំបាញពេលកំពុងហូបបាយក៍មានប្រជា
ពលរដ្ឋរាយការណ៍តាមទូរស័ព្ទថាមានក្មេងៗ
១ក្រុមឈលើស្ពានឡូឡា និងមានកាយវិកាមិនសមរម្យ ភ្លាមនោះជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូ ទៅមើលលុះដល់ចំណុចលើស្ពានក៏បានឈប់ហើយប្រាប់ទៅក្រុមក្មេងៗនោះអោយទៅ
ផ្ទះកុំប្រលែងគ្នាលើស្ពានក្រែងមានគ្រោះថ្នាក់ ហើយឈ្មោះ លី រ៉ាវ៉ាន បានស្រែកគំហ៊កមកលើជនរងគ្រោះពេលនោះជនរងគ្រោះបានយកដំបងឆក់ចង្អុលអោយជនសង្ស័យដើរទៅផ្ទះ ពេល នោះឈ្មោះ លី រ៉ាវ៉ាន ក៏បានដើរទៅប្រាប់ ឈ្មោះ លី រ៉ាវុធ ដែលត្រូវជាបងប្រុសបង្តើតនោះថាមានគេរកវាយខ្លួន ពេល នោះ ឈ្មោះលី រ៉ាវុធ បានដើរទៅហើយក៏បាននិយាយថាអ្នក
ណារកវាយប្អូនអាញ់ ហើយក៏បានស្ទុះមកដណ្តើមដំបងឆក់ហើយបានវាយសំពងទៅលើក្បាលជនរងគ្រោះបណ្តាលអោយបែកក្បាលពីរកន្លែងដេរចំនួន ១៥ថ្នេរ រីឯជនសង្ស័យជាប្អូនបានស្ទុះមកវាយទៅលើឈ្មោះឈិន តុលា ត្រូវចំករនិងទ្រូង ក្រោយពីត្រូវរបួស ជនរងគ្រោះបានរាយការណ៍មកអធិការភ្លាមៗ ពេលនោះលោកអធិការបានបញ្ជាមកផ្នែកជំនាញនគបាលយុត្តិធម៌អោយដឹកនាំកម្លាំងចុះទៅកន្លែងកើត
ហេតុនាំខ្លួនជនសង្ស័យទាំងពី រនិងបញ្ជូនមក
កាន់អធិកាដ្ឋាន ធ្វើការសាកសួរ ឈ្មោះ លី រ៉ាវ៉ាន និង ឈ្មោះ លី រ៉ាវុធ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះទាំងពីរដែលជាសមត្ថកិច្ចពិតប្រាកដមែន ហើយជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកលើកដែកដើម្បីបន្តនិតិវិធីច្បាប់

(បញ្ជាក់)៖ជនសង្ស័យត្រូវបានយកសំណាករកកូវីដ-
១៩ ដោយតេស្តរហ័សជាលទ្ធផលគីអវិជ្ជមាន
និងពិនិត្យទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!