ស្រុកកៀនស្វាយ ខេត្តកណ្ដាល ៖ នៅថ្ងៃ សៅរ៍ ៩កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២១
។
ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បីដូចជាម៉ែជាឪតែងតែខ្វល់ខ្វាយអំពីកូនចៅ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ ត្រូវជាអនុប្រធានក្រុមការងារស្រុក បានដឹកនាំសហការីចុះសួរសុខទុក្ខនិងយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែកត្រែង ឃុំសំរោងធំនស្រុកកៀនស្វាយ ខេត្តកណ្ដាលចំនួន 15គ្រួសារ
។
ដោយក្នុងមួយគ្រួសារទទួលបាន
÷
១.ថវិកាចំនួន 2 ម៉ឺនរៀល
២.អង្ករ 25kg
៣.មី 1 កេស
៤.ទឹកត្រី 1យួរ
៥.ត្រីខកំប៉ុង1យួរ
៦.និងម៉ាស1ប្រអប់តូច
។
លោកវរសេនីយ៍ឯក ព្រុំ សំណាង តែងតែខ្វល់ខ្វាយចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតែងជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងកិច្ចការងារសង្គមជាច្រើនមកនោះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋស្រឡាញ់និងគ្រាំទ្រដោយភាពកក់ក្ដៅបំផុត
។
ក្នុងពេលនោះដែរលោកវរសេនីយ៍ឯក ព្រុំ សំណាង បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អោយចៀសផុតពីជំងឺកូវីដ19 គ្រុបៗគ្នានឹងសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ៣ការពារ ៣កុំនិងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់យ៉ាងខ្ជាប់ខ្ជួន ផងដែរ។