ស្រុកលើកដែក ខេត្តកណ្តាល៖ ថ្ងៃចន្ទ ១១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១
។
ក្នុងពិធីនោះដែរ ឯកឧត្តម បានលើកឡើងថា ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្ដុំប្រភេទសេវារដ្ឋបាល ឱ្យនៅកន្លែងតែមួយក្នុងគោលបំណងលើកកម្ពស់គុណភាពប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយជាការបង្ខិតសេវារដ្ឋបាលឲ្យនៅជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងឆ្លើយតបទាន់ពេលវេលាទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ
។
ការដាក់អោយប្រើប្រាស់អាគារការិយាល័យច្រកចេញចូលតែមួយរបស់ស្រុកលើកដែក ស្រុកត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមអនុក្រឹត្យគោលការណ៍ប្រកាស និងលិខិតបទដ្ឋានគតិយុត្តជាធរមានត្រូវរៀបចំមន្ត្រីផ្នែកជួរមុខ និងមន្ត្រីផ្នែកជួរក្រោយសម្រាប់បំពេញការងារពេលម៉ោងឱ្យបានសមស្របទៅតាមទំហំការងារជាក់ស្ដែង។ មន្ទីរវិស័យដែលមិនទាន់ផ្ទេរសេវារដ្ឋបាល នូវប្រភេទសេវារដ្ឋបាលដែលថ្នាក់ជាតិបានប្រតិភូកម្មមកឱ្យរដ្ឋបាល ក្រុង ស្រុក តាមតារាងសម្ព័ន្ធទី២ នៃអនុក្រឹត្យលេខ១៨ អនក្រ.បកចុះថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ ២០២១
។
រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
។
បន្តយកចិត្តទុកដាក់លើកការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមនីតិវិធីផ្ដល់សេវារដ្ឋបាល តាមការិយាល័យច្រកចេញចូលតែមួយ ហើយត្រូវប្រាកដថាគ្រប់ប្រភេទសេវាតាមច្រកចេញចូលតាមច្រកមានន័យថាទទួលពាក្យនៅច្រក និងផ្ដល់លទ្ធភាពលទ្ធផលសម្រេចអ្នកស្នើសុំសេវាវិញតាមច្រកការផ្ដល់សេវារដ្ឋបាលតាម ការិយាល័យច្រកតែមួយនៃរដ្ឋបាលក្រុងស្រុកត្រូវផ្អែកលើគោលការណ៍នៃការផ្ដល់សេវារដ្ឋបាលគោលការណ៍សំខាន់ៗ
។
ឯកឧត្តមបានបន្ដទៀតថា៖ ការអនុវត្តការងាររបស់រដ្ឋបាលស្រុក ក្នុងនោះស្នើយកចិត្តទុកដាក់លើការអនុវត្តចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។ យកចិត្តទុកដាក់ពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពជូនប្រជាពលរដ្ឋហើយកិច្ចការនេះត្រូវអនុវត្តជាប្រចាំដូចភ្លៀងរលឹមពិសេសផ្ដោតយកចិត្តទុកដាក់អនុវត្តនូវលក្ខណៈសម្បត្តិទាំង៧ ចំណុចនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព
។
ពង្រឹងចំណងសាមគ្គីភាពឯកភាពផ្ទៃក្នុងក្នុងរដ្ឋបាលឯកភាពដោយឈរលើឆន្ទៈបំពេញការងាររួមគ្នារួមគ្នាធ្វើរួមគ្នាដោះស្រាយ ស្នើដល់អាជ្ញាធរស្រុកឃុំយកចិត្តទុកដាក់គ្រប់គ្រងដីរដ្ឋនិងសម្បត្តិធម្មជាតិក្នុងមូលដ្ឋានរបស់ខ្លួនអោយបានគង់វង្សបន្តខិតខំបំពេញការងារតាមតួនាទីភារកិច្ចបន្តទៀត ពិសេសលើកកម្ពស់គុណភាពតម្លាភាព និងគណនេយ្យភាពនៃការផ្ដល់សេវារដ្ឋបាលសេវាសាធារណះនិងអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិប្បតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕