ស្រុកកៀនស្វាយខេត្តកណ្តាល៖ថ្ងៃ អង្គារ ១២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ខែខែវិច្ឆិកាឆ្នាំ២០២១
។
លោកវរសេនីយ៍ឯកព្រុំ សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយខេត្តកណ្តាល
។
បានបើកកិច្ចប្រជុំដើម្បីត្រៀមកម្លាំងរក្សាការពារសន្តិសុខសុវត្ថិភាព រដ្ឋបាលសាលាស្រុកកៀនស្វាយបានប្រារពប្រណាំងទូក.ង.ចំនួន២៦គូរស្មើនិង៥២ទូកនៅឃំុភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល(ត្រង់ចំណុចតាមដងទន្លេមេគង្គភូមិកោះប្រាក់)
។
លោកវរសេនីយ៍ឯក ព្រុំ សំណាង បានថ្លែងថា នៅថ្ងៃទី១៨.១៩ខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះរដ្ឋបាលរដ្ឋស្រុកកៀនស្វាយបានប្រារព្ធពិធីប្រណាំងទូក.ង.ជាពិធីបុណ្យប្រពៃណីជាតិខ្មែរយើងមានតាំងពីដូនតាយើងមករហូតមកដល់បច្ចុប្បន្ននេះ
។
លោកអធិការស្រុកបានលើកឡើងថា កម្លាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងពួកបាននាំក្រុមគ្រួសារមកកម្សានដើរលេងយ៉ាងច្រើនហើយជាឱកាសជនសង្គមងងឹតមកធ្វើសកម្មភាពឆក់.លួចហេតុដូច្នេះកម្លាំងនគរបាលយើងនៅតាមគោលដៅត្រូវបន្តយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អនិងតាមដានមុខសញ្ញាមិនល្អជាបន្ទាន់
។
លោកអធិការស្រុកកៀនស្វាយបានលើកឡើងទៀតថា រាល់បទល្មើសមានកើតឡើងអស់លោកនាយប៉ុស្តិ៍រួមនិងកម្លាំងជំនាញត្រូវរាយការណ៍មកខ្ញុំមុនចុះបង្ក្ត្រាបបទល្មើសផ្សេងៗជាក់ស្តែងប៉ុន្មានសប្តាហ៍មកនេះខាងជំនាញចុះបង្ក្ត្រាបល្បែងសុីសងបញ្ចល់មាន់នៅឃុំបន្ទាយដែកមិនបានរាយការណ៍កមខ្ញុំទេ
។លោកអធិការ រងផ្នែកគ្រឿងញៀននិងលោកអធិការ រងផ្នែកព្រហ្មទណ្ឌនិងត្រូវប្រជុំកម្លាំងឡើងវិញ
។
គួរបញ្ចាក់ថា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល
ពត៣ឆ្នាំ៨ខែ២០ថ្ងៃពួកវាមិនបានឲ្យប្រជាពលរដ្ឋយើងបានប្រារព្ធពិធីបុណ្យជាតិឡើយហើយពួកវាឲ្យប្រជាពលរដ្ឋយើងធ្វើការទាំងយប់ទាំងឈឺហើយបង្អត់បាយថែមទៀតនិងកាប់សម្លាប់ប្រជាពលរដ្ឋយើងអស់ជាង៣លាននាក់ថែមទៀតផង
។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសមេ្តចអគ្គមហាសេនាបតីតេជោយហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា
ចក្រកម្ពុជានិងព្រះពុទ្ធសាសនាក៍បានរស់ឡើងវិញហើយពិធីបុណ្យជាតិក៍ចាប់ផ្តើមមានជាបន្តបន្ទាប់ជាក់ស្តែងនៅថ្ងៃទី១៨.១៩ខែវិច្ឆិកាឆ្នាំ២០២១នេះអាជ្ញាធរស្រុកកៀនស្វាយបានប្រារព្ធពិធីប្រណាំងទូក.ង.និងមានបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សានយ៉ាងសប្បាយហើយក៍បានជួបជុំបងប្អូននិងមិត្តភ័ត្រថែមទៀតផង។