ភ្នំពេញ៖នារសៀលថ្ងៃ អង្គារ ១២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១
។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានចាត់ទុកថា ការជួបជុំគ្នាក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP)លើកទី១១នេះ គឺពិតជាមានសារៈសំខាន់និងសមស្របបំផុតទៅនឹងបរិបទបច្ចុប្បន្ន ដែលការជួបជុំនេះ មិនត្រឹមតែផ្តល់នូវឱកាសដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវកាលានុវត្តភាពដ៏ប្រសើរមួយ ដើម្បីយើងរួមគ្នា ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងក្តីកង្វល់រួមរបស់យើង សំដៅលើកកម្ពស់សុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយ
ចីរភាព ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជន យើងក្នុងតំបន់ទាំងពីរ ក៏ដូចជាសកលលោកទាំងមូល
។
ថ្លែងក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP)លើកទី១១ ក្រោមមូលបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩» តាមប្រព័ន្ធវីដេអូ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ការជួបជុំគ្នានៅពេលនេះ ក៏ជាការសាទរនូវក្តីសង្ឃឹមជាថ្មី នៃការបើកឱ្យដំណើរការនូវសេដ្ឋកិច្ចសង្គមឡើងវិញ និងការរៀនរស់តាម ប្រក្រតីភាពថ្មី។ សម្តេចប្រធានបានគូសបញ្ជាក់ថា ជាការពិតណាស់ សន្តិភាពនៅក្នុងប្រទេសមួយ តំបន់មួយ ក៏ដូចជាសកលលោកទាំងមូល គឺជាបុរេលក្ខខណ្ឌចម្បងចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍ។ តំបន់មួយមានសន្តិភាពជាកន្លែងមួយដែលមានការអភិវឌ្ឍ។ សន្តិភាពត្រូវដើរទន្ទឹ មនឹងការអភិវឌ្ឍ។ បើមានតែសន្តិភាព ហើយគ្មានការអភិវឌ្ឈ សង្គមមួយនោះក៏ មិនអាចនៅស្ថិតស្ថេរយូរអង្វែងបានឡើយ។ សម្ដេចប្រធានរដ្ឋសភាបន្ដថា សភាត្រូវបន្តលើកកម្ពស់បន្ថែមទៀតនូវវប្បធម៌សន្ទនា និងតម្លៃនៃសន្តិភាព សម្រាប់ដោះស្រាយបញ្ហាទាំងឡាយខាលើ។ ទន្ទឹមនេះ យន្តការ “ការទូតសភា” រួមមាន ការទូតបង្ការជម្លោះ និងការទូតផ្សះផ្សារជាយន្តការគន្លឹះក្នុងការដោះស្រាយបញ្ហាទាំងនេះ។ បន្ថែមពីនេះ ដើម្បីឱ្យសន្តិភាពបានស្ថិតស្ថេរគង់វង្សយូរអង្វែង យើងចាំបាច់ត្រូវលើកកម្ពស់នូវវិបុលភាពរួម យុត្តិធម៌សង្គម អភិបាលកិច្ចល្អ សិទ្ធិមនុស្ស និងគុណតម្លៃ នៃប្រជាធិបតេយ្យ
។
តែទោះបីយ៉ាងណាក្ដី សម្ដេចពញាចក្រីបានមានប្រសាសន៍បន្ដថា ក្រៅពីជំងឺរាត្បាតកូវីដ១៩នៅបណ្តាប្រទេសមួយចំនួនទៀតក៏មានបញ្ហាប្រឈមធំៗជាច្រើនទៀតកំពុងកើតមានដែលអាចធ្វើឱ្យមានសង្គ្រាមក្នុងរូបភាពណាមួយក៏អាចថាបាន។ ទោះបីជាក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ តំបន់ទាំងពីរទទួលបាននូវសុខសន្តិ ភាពស្ថិរភាព និងវឌ្ឍន ភាពគួរឱ្យកត់សម្គាល់យ៉ាងនេះក្តី តំបន់ទាំងពីរនៅតែ ជួបបញ្ហាប្រឈម ជាច្រើនដែលបានជះឥទ្ធិពលដោយផ្ទាល់មកលើជីវិត និងក្តីសង្ឃឹមរបស់ប្រ ជាពលរដ្ឋរបស់យើង។ សម្តេចប្រធានបានបន្តទៀតថា ជាមួយនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបណ្តាលមក ពីជំងឺរាតត្បាត សកលកូវីដ-១៩ តំបន់ទាំងពីរទទួលរងនូវផលប៉ះពាល់ពីបញ្ហាប្រឈមធំៗជាច្រើនទៀត រួមមាន បញ្ហាសន្តិសុខ ភេរវកម្ម ការប្រកួតប្រជែងពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ សន្តិសុខនៃធនធាន ធម្មជាតិ វិសមភាពសង្គម និងយេនឌ័រ ពិសេស ការប្រែប្រួលតុល្យភាពអំណាច ដែលជាម្ចាស់ អាចបង្កឱ្យមានសង្គ្រាមក្នុងរូបភាពណាមួយក៏ថាបាន។ សម្តេចប្រធានបញ្ជាក់ទៀតថា “យើងត្រូវចងចាំថា សង្គ្រាមអាចនឹងកើតឡើងដោយងាយនិងឆាប់រហ័ស ហើយរីករាលដាលយ៉ាងលឿន ក៏ប៉ុន្តែវាមិនអាចបញ្ចប់បានដោ យងាយស្រួលនោះបានទេ ជាអាទិ៍ សង្គ្រាមនៅអាហ្គានីស្ថាន អ៊ីរ៉ាក់ តំបន់ស៊ីរី និងកន្លែងផ្សេងៗទៀត ជាដើម។ ក្នុងនាមជាប្រជាជាតិមួយដែលធ្លាប់ឆ្លងកាត់សង្គ្រាម កម្ពុជាសូមចូលរួមសោកស្ដាយយ៉ាងខ្លាំងចំពោះប្រជាជននៃប្រទេសទាំងនោះដែល កំពុងរងទុក្ខវេទនាគ្រប់បែបយ៉ាងដោយសារសង្គ្រាម និងសូមបួងសួងឱ្យវិបត្តិនិងសោកនាដកម្មដ៏ អាក្រក់នេះផុតរលត់ពីភពផែនដីហើយអាចឱ្យប្រជាជនបានរស់ នៅដោយសុខសន្តិភាព និងសុខុដុមរម្យនា”
។
សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា មកទល់ពេលនេះជំងឺរាតត្បាតសកលកូវីដ-១៩ នៅតែបង្កក្តីព្រួយបារម្ភ និងគម្រាមកំហែងដល់ពិភពលោកទាំងមូល ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ ការស្តារសេដ្ឋកិច្ច សង្គមឱ្យងើបឡើងវិញបានឆាប់រហ័សក្រោយវិបត្តិ ជាកត្តាសំខាន់បំផុតសម្រាប់ប្រទេសនីមួយៗ ដែលក្នុងនោះ ការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ជាកត្តាកំណត់ និងសំខាន់បំផុត។ ដូចនេះ យើងចាំបាច់ត្រូវ ពង្រឹងនូវវិធានរួមគ្នា ប្រកបដោយភាពស្អិតរមួត ទាំងក្នុងកម្រិតតំបន់ និងសកលលោក តាមរយៈការបង្កើនការផលិត ការចែកចាយ និងការចាក់ សំដៅធ្វើយ៉ាងណាឱ្យ ប្រជាពលរដ្ឋរបស់យើងអាចទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា។ សម្តេចប្រធានក៏បានសង្កត់ធ្ងន់ថា យើងត្រូវចាំថា មិនមាននរណាម្នាក់ ឬប្រទេសណាមួយអាចនឹងមានសុវត្ថិភាពនោះទ ល្គឹកណាប្រទេស ឬមនុស្សគ្រប់គ្នាមានសុវត្ថិភាព។ សម្ដេចពញាចក្រីបានថ្លែងបន្ថែមថា “ខ្ញុំសូមគាំទ្រចំពោះយុទ្ធសាស្ត្រស្ដារការងើបឡើងវិញនូវសេដ្ឋកិច្ច ដែលតំបន់ទាំងពីរ បានដាក់ចេញ ក្នុងនោះ ផែនការស្ដារសម្រាប់អឺរ៉ុប និងក្របខ័ណ្ឌស្ដារការងើបឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ព្រមទាំងក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់ប្រទេសផ្សេងទៀតដែលបានជួយដោះស្រាយនូវវិបត្តិមួយនេះបានមួយកម្រិត។ ការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម ប្រកបដោយបរិយាប័ន្ន និងបើកចំហរ និងការរក្សាបាននូវស្ថិរភាពនៃ ខ្សែច្រវ៉ាក់ផលិតកម្មអន្តរជាតិ ព្រមទាំងការធ្វើឱ្យកាន់តែស៊ី ជម្រៅនូវការតភ្ជាប់ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទាំងក្នុង និងរវាងតំបន់ ជាយន្តការដ៏សំខាន់ចាំ បាច់សម្រាប់ការងើបឡើងវិញជាសកលនូវសេដ្ឋកិច្ចសង្គម”
។
ក្នុងឱកាសនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកត់សម្គាល់ឃើញថា ការប្រែប្រួលអាកាសធាតុក៏ជាបញ្ហាប្រឈមសំខាន់មួយផ្សេងទៀតដែលពិភពលោកនាពេលបច្ចុប្បន្នកំពុងជួបប្រទះ ក្នុងនោះ គ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ ភាពរាំងស្ងួត ការកើន ឡើងកម្ដៅ ខ្យល់ព្យុះ និងការខូចគុណភាពដី ជាដើម បាននិងកំពុងបន្តកើតមាន ហើយបានកើត យ៉ាងញឹកញាប់ និងកាន់តែមានសភាពធ្ងន់ធ្ងរជាងពេលណាៗទាំងអស់៕