ខេត្តកណ្តាល៖នៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១
។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការនគរបាលស្រុកកណ្តាលស្ទឹង
។
អមដំណើរឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដ៏ខ្ពង់ខ្ពស់ ចុះត្រួតពិនិត្យការងារត្រៀមរៀបចំសម្ពោធដាក់ឱ្យដំណើរការមណ្ឌលយុវនីតិសម្បទា និងមណ្ឌលស្តារអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។