ទាន់ហេតុការណ៍
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។
0

សម្តេច​ពិជ័យ​សេនា ​ទៀ បា​ញ់ ​សម្តែង​​ការ​​អបអរ​​សាទរសា្វគមន៍​ ដំណើ​រ​មាតុ​ភូមិ​និវត្តន៍​របស់​កង​ទ័ព​មួក​ខៀវ​កម្ពុជា​ ក្រោយ​បញ្ចប់​បេសក​កម្ម​នៅ​សាធារណរដ្ឋ​ស៊ូ​ដង់​ខាង​ត្បូង​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ÷ថ្ងៃ ពុធ ១៣កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​សម្តែង​ការ​អបអរ​​សាទរ​ស្វាគមន៍ ​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​កង​អនុសេនា​ធំ​រាជ​អាវុធ​ហត្ថ​លេខ​១៨៦ ​ដែល​​បាន​​វិល​ត្រឡប់​មក​ដល់មាតុ​ភូមិ​កម្ពុជា​វិញ​ប្រក​បដោយ​សុវត្ថិភាព​​ កាលពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ​ក្រោយ​បញ្ចប់​បេសក​កម្ម​មនុស្ស​ធម៌​នៅ​សាធារណរ​ដ្ឋ​ស៊ូ​ដង់​ខាង​ត្បូង
។​

សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ បានមានប្រសាសន៍ថា កង​អនុសេនាធំ​រាជ​អាវុធ​ហត្ថ​លេខ​១៨៦ ​គឺ​ជា​កង​ទី​៩​ ដែល​មាន​កម្លាំង​សរុប ​៧៣​នាក់​ ក្នុង​នោះ​មាន​នារី​ចំនួន ​២៨​នាក់​ បាន​វិល​ត្រឡប់​មក​មាតុ​ភូមិ​កម្ពុជា​វិញ ​​ក្រោយ​បញ្ច​ប់​បេសក​កម្ម​មនុស្ស​ធម៌​រក្សា​សន្តិភាព​អ​ស់ រយៈ​ពេល​១​ឆ្នាំ​ប្រកប​ដោយ​ជោគ​ជ័យ​ ដូច​បណ្តា​កង​មុនៗ​ នៅ​សាធារណ​រដ្ឋ​ស៊ូ​ដង់​ខាង​ត្បូង​។​ រីឯ​ កង​ដែល​ត្រូវ​ធ្វើ​ការ​ប្តូរ​វេន​ គឺ​កង​អនុសេនា​ធំ​រាជ​អាវុធ​ហត្ថ​លេខ​៧៣៩ ​ជាក​ង​ទី​១០​ ដែល​មាន​កម្លាំង​សរុប​៧៣​នាក់​ (នារី​៣៤​នាក់​)​។ អត្រា​ចូល​រួម​របស់​នារី​ក្នុង​កង​នេះ​ស្មើ​៤៦ភាគរយ លើ​ស​ពី​តម្រូវ​ការ​របស់ ​អ.ស.ប. ​ត្រឹម​១៥ភាគរយ។​ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ កម្លាំង​មួក​ខៀវ​កម្ពុជា​ ពិត​ជា​បាន​ធ្វើ​នវានុវត្ត​ចំណេះ​ជំនាញ​ ក្នុង​បរិបទ​នៃ​ការ​រ​ស់នៅ​ថ្មី​ និង​សាមគ្គី​ភាព​ សហ​ប្រតិបត្តិ​ការ​ គោរព​វិន័យ​ល្អ​ និង​ភាព​អង់​អាច​ ក្លាហាន​ ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​គ្រប់​ពេល​វេលា ​និង​គ្រប់​ទី​កន្លែង​ នៃ​តំបន់​ដែល​ខ្លួន​បាន​ចូល​រួម​ ពិសេស​ការ​អនុវត្ត​នូវ​វិធាន​ការ​ នៃ​ការ​ការពារ​មេរោគ​កូវីដ​-​១៩​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!