ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អភិបាលខេត្ត​កំពង់ចាម សាងសង់​វិមានឯករាជ្យ ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍​ប្រវត្តិសាស្ត្រ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​កំពង់ចាម ៖ព្រឹក​ថ្ងៃ អង្គ​រ ១២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១
។​

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​រៀបចំ​សាងសង់​វិមានឯករាជ្យ ស្ថិតនៅក្នុង ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដើម្បី​ទុក​ជា​សម្បត្ដិ​វប្បធម៌​ទេសចរណ៍ ប្រវត្តិសាស្ត្រ ។
ការគ្រោង​សាងសង់​សំណង់​ប្រវត្តិសាស្ត្រ​នេះ ធ្វើឡើង ខណៈពេលដែល ឯកឧត្តម ដឹកនាំ​ក្រុម​ការងារ ចុះ​ពិនិត្យ​ទីតាំង
។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថា ការរៀបចំ​សាងសង់​វិមាន​ឯករាជ្យ​នេះ អាជ្ញាធរខេត្ត មានបំណង​ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍ គឺ​សំដៅ​ទៅលើ​ទីក្រុង​ស្អាត និង​ប្រវត្តិសាស្ត្រ ។ គោលដៅ​មួយ​ទៀត ដើម្បី ទុក​ជា​កន្លែង​បូជា ជាពិសេស នៅពេល​ដែល​អាជ្ញាធរ ខួបកំណើត នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ដែល​ជា​ស្នាម​ព្រហស្ថ របស់ ព្រះរ​ម​រតន​កោដ្ឋ ព្រះបាទ នរោត្ដម សីហនុ ដែល​ព្រះអង្គ បាន​ដណ្ដើម​ឯករាជ្យ ពី​អាណានិគម​បារាំង នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ផងដែរ
។​

​បើតាម លោក ចាន់ ផល្លី អភិបាល​ក្រុង​កំពង់ចាម​បានបញ្ជាក់​ថា ទីតាំង​ដែល ឯកឧត្តម អភិបាលខេត្ត សម្រេច​សាងសង់​វិមានឯករាជ្យ គឺ​ស្ថិតនៅ​ចំណុច​ផ្លូវ​កៅស៊ូ មាត់ច្រក​ចូល​ទៅ​កាន់​សាលា​គរុកោសល្យ ខេត្ត​កំពង់ចាម ។ ជាមួយ​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សាងសង់​ពង្រីក​ផ្លូវ​ជាតិ ឱ្យបាន​ធំ​ទូលាយ ចាប់ពី​ចំណុច​នាគព័ន្ធ រហូត មកដល់​ចំណុច​ទន្លេ​អុំ ដើម្បី បង្កើន​សោភ័ណភាព នៃ​ចំណុច​វិមានឯករាជ្យ ឲ្យក្លាយ​ទៅ​ជា​កន្លែង​ទេសចរណ៍ ប្រជាពលរដ្ឋ មក​កម្សាន្ត ផងដែរ ។
​លោក​អភិបាលក្រុង បាន​បញ្ជាក់ទៀតថា តាម​ការរំពឹងទុក វិមាន​ឯករាជ្យ​នេះ ឯកឧត្តម អភិបាលខេត្ត តម្រូវ​ឲ្យ​ជាង​សាងសង់​រួចរាល់ មុន​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា​ឆ្នាំ ២០២២ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!