នៅរសៀលថ្ងៃ អាទិត្យ ២រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ឆ្នាំ២០២១
។
អតីត មិត្តភក្តិរួមជំនាន់ សាលាបាក់ទូកមួយក្រុម ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការ កងរាជអាវុធហត្ថរាធានីភ្នំពេញ បាននាំគ្នាទៅសួរសុខទុក្ខ លោកជា សុខុន ជាអតីតមិត្តភក្តិរៀនសាលាបាក់ទូករួមជំនាន់ជាមួយគ្នា ដែលមានជំងឺដោយមិនដឹងខ្លួន គឺកកខ្លាញ់ក្នុងសសៃឈាមបេះដូងនិងកំពង់សម្រាកព្យាបាលជំងឺដោយវះកាត់នៅមន្ទីរពេទ្យ ព្រះកេតុមាលាហៅ(ពេទ្យ១៧៨)
។
ជាក់ស្តែងលោកជា សុខុន ដែលធ្លាក់ខ្លួនឈឺនាពេលនេះគឺទទួលបានការយកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ ហើយមិត្តភក្តិម្នាក់ៗ បានរួមគ្នាបរិច្ចាគថវិកាចំនួន ១២លានរៀល ស្មើនឹង(3,000ដុល្លា) ភេសជ្ជៈចំនួន១០កេស និងផ្លែឈើ១កន្ត្រក ប្រគល់ជូន លោកជា សុខុន ទុកជាការសម្រាលបន្ទុក ព្យាបាលដល់គ្រួសារលោកផងដែរ
។
កាយវិកា យកចិត្តទុកដាក់ ព្រួយបារម្ភពីមិត្តភក្តិ អតីតសិស្សសាលាបាក់ទូកមួយក្រុមនេះ គឺតែងតែធ្វើឡើងជាញឹកញាប់ អស់រយៈកាលជាច្រើនឆ្នាំមកហើយ តាមរយៈការចងក្រង ក្នុងបណ្តាញទំនាក់ទំនងសង្គម WhatsAppមានចំនួនជាង២០០នាក់ ក្រោមការផ្តួចផ្តើមរបស់ លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង ដើម្បីធ្វើការ ទំនាក់ទំនងសួរសុខទុក្ខគ្នា ផ្តល់កម្លាំងចិត្តអោយគ្នា ទៅវិញទៅមក ជាពិសេសគឺរួមគ្នា បរិច្ចាគធន់ធានផ្ទាល់ខ្លួនកសាងសមិទ្ធិផលក្នុងសាលា ជួយដល់អតីត លោកគ្រូអ្នកគ្រូ ក្នុងឱកាសជួបជុំគ្នា ក៏ដូចជាពេលពួកគាត់ ជូបទុក្ខលំបាកនិងបរិច្ចាគធន់ធានជួយគ្រប់មិត្តដែលមានទុក្ខលំបាក ហើយខ្វះលទ្ធភាពដោះស្រាយ រហូតក្លាយទៅជា វប្បធម៌ សាមគ្គីមួយសម្រាប់ពួកគាត់ ក្នុងការរួបរួម យកចិត្តទុកដាក់ ជួយគ្នាប់ពេលវេលាមានទុក្ខលំបាកនិងបង្កើតបានជា ពាក្យស្លោកប្រចាំក្រុមមួយថា«សាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក»។