ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះម្ចាស់អាជីវកម្មដឹកខ្សាច់ ដឹកដី ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្តាល៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញមន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះម្ចាស់អាជីវកម្ម ឱ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹក ខ្សាច់ ដឹកដី ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវគឺ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ

ការថ្លែងបែបនេះបានធ្វើទ្បើងនៅក្នុងកិច្ចប្រជុំពិនិត្យ និងណែនាំទៅដល់អាជីវកម្មខ្សាច់ ក្នុងក្រុងតាខ្មៅ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២នេះ

លោក ណុប ដារ៉ា បានថ្លែងឲ្យដឹងថា រាល់ការដឹកជញ្ជូនខ្សាច់ គ្រួស និងដី ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹក ត្រូវលាងសម្អាតកង់ឡានឱ្យបានស្អាតពេលចេញពីដេប៉ូ ហើយត្រូវគ្របឱ្យបានជិតល្អ កុំដឹកលើសទម្ងន់ បើកបរដោយក្រមសីលធម៌ ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឱ្យបានស្អាត។ ក្នុងករណីម្ចាស់អាជីកម្មណាដែលនៅតែប្រព្រឹត្តល្មើសច្បាប់ ធ្វើឱ្យផ្លូវខូច ត្រូវទទួលខុសត្រូវជួសជុលផ្លូវឱ្យបានស្អាតឡើងវិញ និងត្រូវរងការផាកពិន័យ ឬបិទអាជីវកម្មតែម្ដង

លោកអភិបាលរងខេត្ត បានស្នើដល់មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរក្រុង ត្រូវរួមសហការគ្នាចុះពិនិត្យដល់ទីតាំង អាជីវកម្មខ្សាច់ ដើម្បីដឹងថាតើម្ចាស់អាជីវកម្មទាំងនោះ មានការសំអាត និងបានធ្វើកន្លែងលាង រថយន្តខ្សាច់ មុនពេលដឹកខ្សាច់ចេញពីដេប៉ូបានត្រឹមត្រូវដែរទេ បើម្ចាស់អាជីវកម្មណាមួយមិនសហការ នោះអាជ្ញាធរត្រូវអនុវត្តតាមច្បាប់ដោយគ្មានការយោគយល់ឡើយ

នាឱកាសនេះ លោក ណុប ដារ៉ា ក៏បានស្នើដល់ម្ចាស់អាជីវកម្មទាំង២២ដេប៉ូ ឱ្យចូលរួមដើម្បីធានាការថែទាំ ផ្លូវ(២៨,៥គម) លូ ឱ្យបានស្អាតជាប្រចាំ ដោយគឹតចាប់ពី ផ្លូវ២១អា និងផ្លូវ២១បេ ប្រវែង ៦គម ព្រមទាំងឱ្យម្ចាស់ អាជីវកម្មទាំងអស់ត្រូវចូលរួមជួសជុលកំណាត់ផ្លូវដែលខូចខាត ប្រសិនបើ ការដឹកជញ្ជូនធ្វើឱ្យខូចខាតផ្លូវ និងស្នើដល់ម្ចាស់អាជីវកម្មត្រូវរួមគ្នាជួយចេញថ្លៃបោសម្អាតជារៀងរាល់ខែ ដែលមានតម្លៃសរុបចំនួន ១០០,០០០,០០០រៀល ដោយសំដៅលើការបោសសម្អាតផ្លូវ ការជួសជុល និងថែទាំផ្លូវ ព្រមទាំងស្ដារលូ ដែលត្រូវប្រើប្រាស់ គ្រឿងចក្រចំនួន ០៧គ្រឿង និងកម្មករ ២៥នាក់ផងដែរ

ជាមួយគ្នានេះ លោកអភិបាលរងខេត្តកណ្ដាល បានថ្លែងអំណរគុណដល់ម្ចាស់អាជីវកម្មទាំង២២ដេប៉ូ ដែលបានសហការក្នុងការរួមចំណែកថែរក្សា និងជួសជុលផ្លូវ ក៏ដូចជាចូលរួមស្ដារលូ ដើម្បីផ្លូវស្អាត និងគ្មានទឹកដក់ផងដែរ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!