ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អាជ្ញាធរស្រុកស្អាងស្នើដល់គ្រប់ម្ចាស់អាជីវកម្មអភិវឌ្ឍអលនវត្ថុ ផ្ទះល្វែង និងពុះឡូលក់ ត្រូវមានអាជ្ញាប័ណ្ណ និងពាក្យស្នើសុំនានាឱ្យស្របទៅតាមច្បាប់ដែលបានកំណត់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ របស់សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ នៅស្រុកស្អាង លោក ញឹម វណ្ណឌិន អភិបាល នៃគណៈអភិបាលស្រុកស្អាង បានស្នើដល់ម្ចាស់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ផ្ទះល្វែង និងអ្នកពុះឡូលក់ ដែលមិនទាន់មានអាជ្ញាប័ណ្ណ ឬពាក្យអនុញ្ញាតធ្វើអាជីវកម្មនានា ត្រូវធ្វើការស្នើសុំឱ្យបានត្រឹមត្រូវស្របទៅតាមច្បាប់ដែលបានកំណត់ ដើម្បីឱ្យការអភិវឌ្ឍអចលនវត្ថុរបស់ខ្លួន ទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ

លោកអភិបាលស្រុកស្អាង បន្តថា ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ មានដូចជាផ្ទះល្វែង និងពុះឡូលក់ ត្រូវគិតពីហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ផ្លូវ លូ និងអគ្គិសនីគ្រប់គ្រាន់ សម្រាប់បម្រើជូនប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនរបស់ខ្លួន។ ហើយក្នុងករណីដែលម្ចាស់អាជីវកម្មណាមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែលបានធ្វើការអភិវឌ្ឍអចលនវត្ថុរបស់ខ្លួន ដោយមិនបានគិតលើហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឱ្យមានបញ្ហាប្រឈមជាច្រើន រួមមាន ផ្លូវមានការតូចចង្អៀតពិបាកក្នុងការចេញចូល មិនមានប្រព័ន្ធលូត្រឹមត្រូវ មិនមានប្រព័ន្ធទឹកស្អាត ខ្វះចរន្តអគ្គិសនី និងខ្លះទៀតប្រជាពលរដ្ឋទិញហើយមិនទទួលបានដីជាដើម ដែលបញ្ហាទាំងនេះត្រូវបានបន្សល់ទុកដល់អាជ្ញាធរមូលដ្ឋាន ក្នុងការដោះស្រាយ។ ដែលបញ្ហានេះគឺជាការខ្វះខាតមួយ ក្នុងការសហការជាមួយមន្ត្រីជំនាញ ក្នុងការអភិវឌ្ឍអចលនវត្ថុរបស់ខ្លួន។ ដូច្នេះហើយគ្រប់ម្ចាស់អចលនវត្ថុទាំងអស់ ដែលអភិវឌ្ឍនៅក្នុងភូមិសាស្ត្រស្រុកស្អាង ត្រូវតែមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងពាក្យស្នើសុំអនុញ្ញាតប្រកបអាជីវកម្មនានា ដោយមានកិច្ចសហការជាមួយគ្រប់អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីរជំនាញ

លោកអភិបាលស្រុកស្អាង បន្ថែមថា បន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយនេះ អាជ្ញាធរស្រុក និងសហការជាមួយមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ ចុះធ្វើការត្រួតពិនិត្យដល់ទីតាំង អចលនវត្ថុទាំងអស់ក្នុងភូមិសាស្ត្រស្រុកស្អាង ក្នុងករណីម្ចាស់អចលវត្ថុណាមួយ មិនមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតនានា នោះអាជ្ញាធរស្រុក នឹងចាត់វិធានការតាមច្បាប់ដោយគ្មានការលើកលែងឡើយ

លោកអភិបាលស្រុកស្អាង បានលើកឡើងថា ស្រុកស្អាងគឺជាស្រុកមួយដែលមានសក្ដានុពលខ្លាំងលើអចលនវត្ថុ ព្រោះជាស្រុកដែលនៅជិតរាជធានីភ្នំពេញ ហើយរាជរដ្ឋាភិបាលបានផ្ដល់នូវគម្រោងអភិវឌ្ឍធំៗជាច្រើនមកដល់ភូមិសាស្ត្រស្រុកស្អាង ជាងនេះទៀតស្រុកស្អាងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែង ទាំងផ្លូវទឹក ផ្លូវគោក ហើយនៅឆ្នាំ ២០២៣ខាងមុខនេះ និងមានផ្លូវអាកាសផងដែរ ដែលធ្វើឱ្យតម្លៃនៃអចលនវត្ថុក្នុងភូមិសាស្ត្រស្រុកស្អាង មានការកើនឡើងជាលំដាប់។ ដូច្នេះហើយតម្រូវឱ្យគ្រប់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ដើម្បីឱ្យគម្រោងអភិវឌ្ឍន៍របស់ខ្លួនទទួលបានការគាំទ្រពីអតិថិជន និងទទួលបានជោគជ័យនាពេលខាងមុខផងដែរ។

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!