ឧបាសិកា ស ស៊ន់ ជាកូនស្រីច្បងក្នុងចំណោមកូនប្រុសស្រីចំនួន៩នាក់របស់លោកឪពុក ស ប៊ិត និងអ្នកម្ដាយ ម៉ក់ សែម។ ឧបាសិកាបានទទួលមរណភាពកាលពីវេលាម៉ោង២១និង៤៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។ សពឧបាសិកាត្រូវបានតម្កល់ធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅគេហដ្ឋានក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ
។
នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ព្រមទាំងក្រុមគ្រួសារនឹងប្រារព្ធកិច្ចដង្ហែរសពឧបាសិកា ស ស៊ន់ ពីគេហដ្ឋានឆ្ពោះទៅកាន់ឈាបនដ្ឋានដែលជាទីរៀបចំកិច្ចបូជាសពនៅមុខវត្តបុទមវត្តី រាជធានីភ្នំពេញ
។
ថ្វីដ្បិតបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយក្ដី ប៉ុន្តែសេចក្ដីល្អរបស់ឧបាសិកានឹងស្ថិតនៅអមតៈជាមួយបងប្អូនកូនចៅ និងសង្គមជាតិ ហើយកុសលដែលឧបាសិកាបានសន្សំ និងផលបុណ្យដែលក្រុមគ្រួសារបានបំពេញនឹងជួយដួងវិញ្ញាណក្ខន្ធឧបាសិកាបានទៅកាន់ទីឋានសុខស្ងប់កុំបីឃ្លៀងឃ្លាតឡើយ៕