ខេត្តកណ្តាល ៖ លោកមាស បញ្ញានាយប៉ុស្តិ៍គគីរបានឲ្យដឹងថា!ដោយមានការបញ្ចាពីលោកវរសេនីយ៍ឯកព្រុំ សំណាង អធិការស្រុកកៀនស្វាយនិងកម្លាំងប៉ុស្តិ៍គគីរបានសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានឃាត់ខ្លួនជនសង្ស័យ១០នាក់ដែលកើតហេតុនៅ ថ្ងៃទី៣០ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២ និង១០នាទី។នៅត្រង់ចំណុចភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្ដាល
។
លោកមាសបញ្ញាបន្តថា!ជនសង្ស័យមានគ្នាចំនួន១០ នាក់(ឃាត់ខ្លួន)
។
១. ឈ្មោះ ពង្ស សុភារះភេទប្រុសអាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅ ភូមិតារាបដូនស ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)
។
២.ឈ្មោះ សឿន ចិន្តា (ហៅចិន) ភេទប្រុសអាយុ ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល
។
៣.ឈ្មោះមុឺន
គឹមសៀង ភេទប្រុសអាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិរទាំងឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួន
។
៤.ឈ្មោះទុំ បូរ៉ា(ហៅទក) ភេទប្រុសអាយុ ៣៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)
។
៥.ឈ្មោះពាង ធារ៉ា(ហៅជរ័) ភេទប្រុសអាយុ ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល( ឃាត់ខ្លួន)
។
៦.ឈ្មោះគង់ ដារីមភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិ កំរៀងសង្កាត់កន្ទោកខណ្ឌកំបូលឃាត់ខ្លួន
។
៧.ឈ្មោះហុីម ចេងហុង ភេទប្រុសអាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គពពាយ សង្កាត់ក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន
។
៨. ឈ្មោះសុង សុខៃភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួន
។
៩.ឈ្មោះឆេង ណារ៉ាក់ ភេទប្រុសអាយុ ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិតារាបដូនស ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួន
។
១០.ឈ្មោះអ៊ុក ស្រីខួចភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិពិតមានទីលំនៅភូមិយកបាត្រសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ឃាត់ខ្លួន
។
ចំពោះវត្ថុតាងចាប់យករួមមាន:
១.ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់ តូច០៨កញ្ចប់ មធ្យម០១កញ្ចប់
។
២.សំភារៈ ប្រើប្រាស់ ថ្នាំញៀន មួយចំនួន
។
៣.ទូរសព្ទ័ ០២គ្រឿង
។
លោកនាយប៉ុស្តិ៍បន្តទៀតថានៅមុនពេលកើតហេតុខាងលើមានប្រជាពលរដ្ឋល្អបានរាយការណ៍មកកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរថានៅចំនុចផ្ទះ ឈ្មោះពង្ស សុភារះ ភេទប្រុសកំពង់តែធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀន ក្រោយពីទទួលបានពត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការណ៍ជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ខាងលើជាបន្តបន្ទាប់និងធ្វើការឆែកឆេរ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់ តូច០៨កញ្ចប់ មធ្យម០១ កញ្ចប់។
នៅក្រោមគូទ ឈ្មោះសឿន ចិន្តា(ហៅចិន) និងសំភារះប្រើប្រាស់ថ្នាំញៀនមួយចំនួនរួចសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាងយកមកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកដើម្បីសួរនាំ
។
នៅចំពោះមុខសមត្ថកិច្ចកិច្ចជនសង្ស័យ ឈ្មោះសឿន ចិន្តា(ហៅចិន) បានឆ្លើយសារភាពថាថ្នាំញៀនខាងលើពិតជារបស់ខ្លួនប្រាកដមែនដែលឈ្មោះ និន ភេទប្រុស (មិនស្គាល់ត្រកូលនិងមិនស្គាល់ទីលំនៅ ) បានផ្ញើរអោយខ្លួនដើម្បីយកមកចែកចាយបន្ត ក្រោយពីសួរនាំចប់បានបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនិតិវិធី។