ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

វិនាសកម្មព្រៃឈើនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមផ្ទុះឡើងសាជាថ្មី វិញក្រោយលោកថងសាវុនប្រកាសចូលកាន់មុខតំណែងជាចៅហ្វាយខេត្ត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តមណ្ឌលគិរី៖ក្រោយពីមានការស្ងប់ស្ងាត់អស់មួយរយៈពេល រឿងបទល្មើសព្រៃឈើ ក៏ដូចជាការកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ស្ទើរគ្រប់កន្លែងកន្លងមក ឥឡូវនេះគេសង្កេតឃើញថា ជំងឺចាស់ ចាប់ផ្ដើម រើឡើងវិញហើយ។

ជាក់ស្ដែងកាលពីថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ 2021 ក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាព បានទៅដល់ភូមិ អូររវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ពេលនោះក៏បានប្រទះឃើញបទល្មើសការកាប់ទន្ទ្រានរុករានដីព្រៃ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយប្រើប្រាស់គ្រឿងចក្រ ( អេស្កាវ៉ាទ័រ ) ត្រង់ចំណុចភូមិ អូររវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលកំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម ហាក់បីដូចជាមានច្បាប់អនុញ្ញាតត្រឹមត្រូវណាស់អញ្ចឹង។
ជាមួយគ្នានោះដែរ ក្រុមអ្នកសារព័ត៌មានយើង បានទូរស័ព្ទទៅលោក ឌឹម នី អភិបាលនៃគណៈអភិបាលស្រុកកោះញែក និង លោក វឿន ដែលមានតួនាទីជានាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកកោះញែកផងដែរ ប៉ុន្តែពុំមានចំណាត់ការអ្វីនោះទេ បានត្រឹមតែចាត់កម្លាំងរដ្ឋបាលព្រៃឈើស្រុកចំនួន 2 នាក់ឲ្យមកអើតឡឺមៗ រួចក៏ទៅវិញបាត់ស្រមោល ។

លោក អ៊ូ សុភក្តី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានយើងតាមទូរស័ព្ទថា ចំណុចទីតាំងដីរាប់ពាន់ហិចតាខាងលើដែលក្រុមឈ្មួញកំពុងតែប្រើគ្រឿងចក្ររុករាននេះ គឺជាដីគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។ ចំពោះករណីដែលគ្រឿងចក្រចូលទៅរុករានទន្ទ្រានដីព្រៃនេះលោកពុំបានដឹងនោះទេ។

ដោយឡែកប្រភពចេញពីមន្ត្រី ស្រុកកោះញែកសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បើខ្មោចស្រុកមិនបើកដៃ ខ្មោចព្រៃវាក៍មិនហ៊ានចូលនោះទេ រឿងដីនៅស្រុកកោះញែក កំពុងតែបង្កបញ្ហា ម្ខាងក្រុមរបស់ឈ្មោះ សយតុល ហៅ ( ថុល ) និងឈ្មោះស៑ុំ ឃុនឆៃ និង ម្ខាងទៀតក្រុមអ្នករៀបចំដី ឲ្យក្រុមហ៊ុន តាយសេង ឈ្មោះ សុផានី ហើយឈ្មោះ សុផានី នេះកំពុងតែធ្វើ ព្យុះភ្លៀង នៅលើទឹកដីស្រុកកោះញែកខេត្តមណ្ឌលគិរី ដោយពុំខ្លាចញញើតនិងច្បាប់អីបន្តិចសោះឡើយ ។

មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី សុំសំណូមពរទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយចាត់វិធានការនិងចាត់ក្រុមការងារអន្តរក្រសួងពាក់ព័ន្ធ ដើម្បីចុះស៊ើបអង្កេតវែកមុខជនដៃដល់ និងអ្នករួមគំនិតក្នុងការបំផ្លិចបំផ្លាញ វិនាសកម្មព្រៃឈើខាងលើយកទៅដាក់ទោសតាមផ្លូវច្បាប់ ។ រូបភាពនិងអត្ថបទដោយលោក មុី ឌីន។

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!