ភ្នំពេញ៖ថ្ងៃ សៅរ៍ ១៥រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារ ព្រមទាំងបញ្ហាប្រឈមនានា តាមប្រព័ន្ធ Online (Google Meet)។
គណៈនោះដែរលោក ឧត្ដមសេនីយ៍ឯក រត្ន័ ស្រ៊ាង បានណែនាំ អោយកម្លាំងរាជអាវុធហត្ថ ទាំងអស់ខិតខំយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងការរក្សាសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ។
ជាងនេះទៀតឯកឧត្តមបានប្រាប់អោយ កងកម្លាំងអាវុធហត្ថ ត្រូវជួយប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ គោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនិងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ៣កុំ ៣ការពារ គ្រប់ៗគ្នា ដើម្បីជៀសផុតពីជំងឺ កូវិដ១៩៕