ខេត្តកណ្ដាល ៖រសៀលថ្ងៃ ពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ឆ្នូ២០២១
អភិបាលខេត្តកណ្តាល ឯកឧត្ដម គង់សោភណ្ឌ័ បានអនុញ្ញាត អោយក្រុមកីឡាករ គីឡាការិនីការ៉ាតេ ចំនួន២១នាក់ ចូលជួបសំដែងការគួរសម និងបានផ្តល់អនុសាសន៍ មួយចំនួន មុននិងបងប្អូន ត្រៀមចូលរួមប្រកួត កីឡាជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ និងត្រៀមចូលរួមប្រកួត ជើងឯក អាស៊ីលើកទី១៧ នៅប្រទេស កាហ្សាក់ស្តង់ ដែលគ្រោងធ្វើឡើង នៅពេលឆាប់ៗខាងមុខនេះ។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា៖ នៅឆ្នាំ២០២៣ កម្ពុជាយើងនឹង ធើ្វជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម អាស៊ាន ដូចនេះកីឡាក រកីឡាការិនីការរ៉ាតេ ទាំង ២១នាក់ ត្រូវតែបន្ត ការហ្វឹកហាត់បន្ថែមទៀត អោយបានខ្លាំងក្លា ដើម្បីបង្កើនសមត្ថភាពជំនាញ និងពង្រឹងកាយសម្បទា របស់ខ្លួន អោយបានរឹងមាំ ដើម្បីចូលរួម ប្រកួតយក
ជយ័ជំនះ ជូនជាតិមាតុភូមិ។
ក្នុងឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានឧបត្ថម្ភដល់កីឡាករ កីឡាការិនីទាំង ២១នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន១០០ដុល្លារ គ្រូបង្វឹកក្នុងមួយនាក់ៗថវិកា ៣០០ដុល្លារ និងជំនួយការ គ្រូបង្វឹកម្នាក់ៗ ២០០ដុល្លារ រួមនឹងសំលៀកបំពាក់ មួយឈុត ព្រមទាំងឧបត្ថម្ភថវិកាចំនួន ២០លានរៀលផងដែរ៕