ខេត្តកណ្តាល ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស យានដ្ឋានអន្តរជាតិ ដែលទើប សាងសង់ថ្មី នៅទឹកដី ខេត្តកណ្តាល ដែលសាងសង់បាន ជិត៣០% ហើយនោះ ជា អាកាស យានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ។
ថ្លែងក្នុងឱកាសអញ្ជើញ ចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋាន អន្តរជាតិថ្មីជាលើកទី២ គឺអាកាសយានដ្ឋាន អន្តរជាតិតេជោ ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ ជាមួយនឹង ការថ្លែង សរសើរដល់ការខិតខំទាំងអស់ របស់មន្ត្រី អាជ្ញា ធរពាក់ព័ន្ធ ជាពិសេស បានសរសើរ ចំពោះ ក្រុមហ៊ុន ផ្ទាល់ តែម្តង សម្តេចបានមានប្រសាសន៍ថា៖ «ខ្មែរធ្វើ បាន» ដែល ភាសានេះជាភាសាមួយបាន គ្របដ ណ្ត ប់ សម្រា ប់ កា រ អ ភិ វ ឌ្ឍ ជា តិ ទាំងមូល តាំង ពីបុព្វបុរស យើង ពីដើមរៀង មក ហើយ បាន បន្សល់ទុកនូវ មរតកសមិទ្ធផលជាច្រើនមកដល់ពេលនេះ បើទោះបីជាមួយ ចំ នួ ន ត្រូ វ បា ន បំ ផ្លិ ច បំផ្លាញ ដោយ សារ សង្គ្រាម និងរបប ប្រល័យពូជសាសន៍ ប៉ុន្តែយើងបានធ្វើការស្តារ និង កសាងឡើងវិញ។
សូមបញ្ជាក់ថា៖ ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មីនេះ សម្រេចការសាងសង់បាន ប្រមាណជិត៣០ភាគរយ នៃគម្រោងទាំងមូល ហើយ មកដល់បច្ចុប្បន្ននេះ ចំណាយអស់ទឹកប្រាក់ជិត ៤០០លានដុល្លារអាមេរិក បើទោះបីជាមានការរាំងស្ទះ ដោយ សារការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។ គម្រោងដែលប្រើប្រាស់ ទុន វិនិយោគទាំងស្រុង ដោយក្រុមហ៊ុន CAIC នេះ មកដល់ពេលនេះ បានចំណាយទឹក ប្រាក់សរុបចំនួន ៣៧៥ លានដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០២២ ខាងមុខ គ្រោងនឹងចំណាយថវិកា ៤៦៧លានដុល្លារអាមេរិកទៀត។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនOCIC អោយដឹងថា៖គម្រោងទាំងមូលនឹងចំណាយ ទឹកប្រាក់សរុប ១ពាន់៥០០លានដុល្លារអាមេរិក។
ការ ដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនេះប្រើប្រាស់កម្លាំងបុគ្គលិក កម្មករចំនួនសរុប ៣៧ ៤ ០នាក់៕