នារសៀលថ្ងៃសៅរ៍៧កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០២១
អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោ បានចូល រួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ១២៦នាក់ របស់ឃុំអូ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅសាខាគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រួច ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ប្រធានសាខាបក្ស សមាជិកសមាជិកា ក្រុមប្រឹក្សា មេឃុំ មេភូមិ និងកងកម្លាំងទាំងបី។
កម្មការគណបក្សឃុំអូរ បានសម្រេចយល់ព្រមបញ្ចូល លោក លោកស្រីនាង កញ្ញា ចំនួនសរុប ១២៦នាក់ជាសមាជិកនៃគណៈបក្សប្រជាជនកម្ពុជា ដែលមកពីភូមិក្រាំងរលួស ភូមិតាឡាត់ថ្មី ភូមិចេក ភូមិតាឡាត់ចាស់ ភូមិព្រៃស្រោង ភូមិអូរល្វា និងភូមិកុមារពេទ្យ ដែលស្ថិតក្នុងភូមិអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សមាជិកដែលតំណាងរបស់សមាជិកទាំង១២៦រូប ដែលជាអតីតសមាជិកនៃគណបក្សសង្រ្គោះជាតិបានធ្វើការឡើងប្ដេជ្ញាចិត្តនៅក្នុងអង្គពិធីផងដែរថា នឹងខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវ នូវគោលយោបាយ និងលក្ខន្តិកៈរបស់គណបក្ស កសាងទំនាក់ទំនងល្អជាមួយប្រជាជន ខិតខំឃោសនាផ្សព្វផ្សាយ ពង្រឹងនូវសាមគ្គីភាព លើកកំពស់សមត្ថភាពនិងគុណភាពដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ ហើយពួកគាត់សង្ឃឹមយ៉ាងមុតមាំក្នុងការចុះចូលរួមមាគ៌ាជាមួយគណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ ដើម្បីសន្តិភាព ការអភិវឌ្ឋន៍ រីកចម្រើនទៅមុខ ។
ឆ្លៀតក្នុងឱកាសនោះអ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមាន ប្រសាសន៍សំណេះសំណាលដ៏មានអត្តន័យផងដែរថា លោកពិតជាសប្បាយចិត្តនៅពេលដែលបានជួបបងប្អូនទាំងអស់គ្នានៅក្នុងឱកាសនេះ ហើយលោកក៏បានលើកទឹកចិត្តនិងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិកគណៈបក្សប្រឆាំងពីមុន អាចចូលរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជាវិញដោយគ្មានការរើសអើង ហើយគណបក្សប្រជាជនកម្ពុជាចាំបើកទ្វាចំហជានិច្ចក្នុងការទទួលដោយកក់ក្តៅបំផុត ហើយបើសិនបងប្អូនមានបញ្ហា ខ្វះខាតផ្សេងៗ បងប្អូនអាចទាក់ទងនិងផ្តល់ព័ត៌ជូនលោក លោកសន្យាថានឹងជួយដោះស្រាយ។
ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោបានមានប្រសាសន៍សំណេះ សំណាលនាឱកាសនោះផងដែរថា គណបក្សប្រជាជនកម្ពុជាបើកទ្វារចំហនឹងស្វាគមន៍ជានិច្ចចំពោះបង-ប្អូនដែលជាអតីតសមាជិករបស់គណបក្សប្រឆាំងដើម្បីចូលរួមមាគ៌ាជាមួយគ្នា អភិវឌ្ឍ រីកចម្រើនជាមួយគ្នាក្រោមដំបូលសន្តិភាពនិងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ហើយបងប្អូនកុំចំណាយពេលវេលា និងថវិការជាមួយគណៈបក្សប្រឆាំងបន្តទៀតអី។
នាចុងកម្មវិធីសមាជិកទាំងអស់បានក៏បានទទួលទទួលអំណោយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា លី សាម៉េត ដោយក្នុងម្នាក់ៗទទួលបានអង្ករចំនួន២៥គីឡូក្រាម និងថវិការចំនួន២ម៉ឺនរៀល ព្រមទៃងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕