នៅក្នុងឱកាសដ៏នក្ខត្គឫក្ស ចម្រើនជន្មាយុ គម្រប់៦៧ឆ្នាំឈានចូល៦៨ឆ្នាំ ត្រូវនឹងថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃស្នងការនគបាលខេត្តកណ្តាលទាំងមូលនិងខ្លួនខ្ញុំព្រមនឹងភរិយា ខ្ញុំបាទមានក្តីសោមនស្សរីករាយនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រយ័ កែវទាំងបីនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយតាមបីបាច់ថែរក្សា« សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»សូមបាននូវកាយពលមាំមួនបញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបិរបូរណ៍ អាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាបន័កាកបាទក្រហមកម្ពុជាទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំបាទសូមសម្តែងនូវការគោរព កោតសរសើរដោយស្មោះ ចំពោះសកម្មភាពរបស់«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»ដែលបានដឹកនាំស្ថាបន័កាកបាទក្រហមកម្ពុជា ឆ្ពោះទៅរកភាពជោគជយ័ជាបន្តបន្ទាប់ ធ្វើឱ្យកិត្យានុភាពកាកបាទក្រហមកម្ពុជា កាន់តែមានភាពល្បីល្បាញទាំងក្នុងតំបន់និងលើឆាកអន្តរជាតិ។«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»ជាថ្នាក់ដឹកនាំមួយរូបប្រកបដោយព្រហ្មវិហារធម៌គុណធម៌ និងមានវីរភាពដ៏ប្រពៃថ្លៃថ្លា ដោយ«សម្តេច
កិត្តិព្រឹទ្ធបណ្ឌិត»តែងតែមានវត្តមានគ្រប់ពេលវេលា ក្នុងការចុះជួយសង្រ្គោះប្រជាពលរដ្ឋ ជូបគ្រោះមហន្តរាយនានាទូទាំងប្រទេស ផ្តល់ភាពកក់ក្តៅនិងជាទីពំនាក់ដែលមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេសស្ថិតក្នុងកិច្ច ទប់ស្កាត់នឹងជំងឺកូវីដ.១៩ នាឆ្នាំ២០២១នេះកាកបាទក្រហមកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មបំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជួយប្រជាពលរដ្ឋដែលមានជីវភាពលំបាកនឹងក្រីក្រ ដោយហេតុនេះហើយយើងខ្ញុំមានមោទនភាពដែល«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត» បានទទួលគោរមងារជា«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត» ពីព្រះមហាក្សត្រខ្មែរ «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី» នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៣។
ជាថ្មីម្តងទៀតតាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស្នងការនគបាលខេត្តកណ្តាលទាំងអស់និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមបួងសួងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមជួយថែរក្សា«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ នាយករដ្ឋមន្ត្រី» ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជូបប្រទះនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លានឃ្លាតឡើយ។
សូម«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវការគោរពដ៏ស្មោះអំពីខ្ញុំ »។