នាព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ វាយតម្លៃអំពីវឌ្ឍនភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រចាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង និងជាក្រុមការងារពង្រឹងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ លោកនាយ នាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកអធិការនគរបាលក្រុង ស្រុកទាំង៨ សរុបវត្តមាន ៣២នាក់ ស្រី ០២នាក់។