ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ប្រារព្ធពិធីពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ និងចែកអំណោយមនុស្សធម៌ដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងជនពិការ មកពីសង្កាត់១០ ក្នុងក្រុងតាខ្មៅ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ រសៀលថ្ងៃ ពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតជាសកល» និងលើកកម្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប និងជំងឺអេដស៍នៅកម្ពុជា។

ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត។

មានមតិសំណេះសំណាលក្នុងទិវានេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជន អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយគាំទ្រ និងចូលរួមធ្វើសកម្មភាព ឱ្យបានសស្រាក់សស្រាំ ក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិយើងផង និងពិភពលោកផង យើងទាំងអស់គ្នាត្រូវតែរួមកម្លាំងសាមគ្គីជាលក្ខណៈជាតិ និងអន្តរជាតិ ដើម្បីឈានទៅសម្រេចទិសដៅ ធ្វើឱ្យប្រទេសជាតិយើង និងពិភពលោក ជៀសផុតពីការរើសអើងអ្នកផ្ទុកមេរោគអេដស៍ ពុំមានជំងឺអេដស៍ និងពុំមានជំងឺរាតត្បាតជាសកលទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តមបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំ ស្ដីពីបញ្ហាជំងឺអេដស៍និងជំងឺឆ្លងរាតត្បាតផ្សេងៗ សាខាបានបញ្ជ្រាបការងារផ្សព្វផ្សាយអប់រំស្ដីពីការរើសអើង ការទប់ស្កាត់ការឆ្លងនៃមេរោគអេដស៍ បានអប់រំណែនាំស្ត្រីមានផ្ទៃពោះឱ្យទៅពិនិត្យសុខភាព ឱ្យបានទៀងទាត់នៅមណ្ឌលសុខភាព បានផ្សព្វផ្សាយស្ដីពីការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺផ្សេងទៀតមានជំងឺគ្រុនឈីកគ្រុនឈាមជាដើម ដល់ប្រជាពលរដ្ឋនៅក្នុងកម្មវិធីផ្សេងៗ និងកម្មវិធីចែកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះ និងគ្រួសារងាយរងគ្រោះបំផុតនៅតាមសហគមន៍សរុបបានចំនួន ៥៤ លើក ដោយមានអ្នកចូលរួមទទួលយកការផ្សព្វផ្សាយអប់រំសរុបចំនួន ៣០៣៩នាក់។

ថ្លៃនៅក្នុងទិវានេះដែរ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានពាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលកន្លងមកសម្តេចតែងតែ មានសន្តានចិត្តប្រោសប្រណី និងគិតគូរចំពោះទុក្ខលំបាក និងបានចុះសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋអ្នករស់នៅ ជាមួយមេរោគអេដស៍ជាបន្តបន្ទាប់។

បន្ថែមពីលើនេះ លោកជំទាវក៏បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋអ្នករស់នៅជាមួយនឹងជំងឺអេដស៍ កុមារកំព្រាដែលឪពុកម្តាយស្លាប់ដោយសារជំងឺអេដស៍ និងជនពិការ សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ដើម្បីការពារកុំឱ្យកើតមានជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ ពិសេសត្រូវខិតខំបន្តធ្វើការងារ ដើម្បីជួយដល់សេដ្ឋកិច្ចគ្រួសារបន្តទៀត។

សូមជម្រាបថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៣៤០នាក់ និងជនពិការ ចំនួន២៥នាក់ មកពីសង្កាត់១០ ក្នុងក្រុងតាខ្មៅនាឱកាសនោះ គឺក្នុងម្នាក់ទទួលបាន អង្ករ ២៥គ.ក្រ មី ១ កេស ត្រីខ ១យួរ ទឹកសុទ្ធដបធំ ១កេស អាវរងា ១ ភួយ ១ ជេលលាងដៃ ១ដប សាប៊ូ ១ដុំ ម៉ាស ១០បន្ទះ និងថវិកា ៥ម៉ឺនរៀល។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!