ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អភិបាលខេត្ត ឱ្យម្ចាស់អាជីវកម្មរណ្ដៅដីចំនួន៨ទីតាំង ស្រុកកណ្ដាលស្ទឹង ត្រូវតែបង់សួយសារចូលរដ្ឋ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នារសៀលថ្ងៃ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១

ថ្លែងនៅក្នុងកិច្ចប្រជុំកិច្ចពិភាក្សាអំពីការពិនិត្យអាជីវកម្មរ៉ែ ដែលពុំមានច្បាប់អនុញ្ញាត ធ្វើខុសបច្ចេកទេស និង ធ្វើលើសដែនអាជ្ញាប័ណ្ណចំនួន ០៨ទីតាំង ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យម្ចាស់អាជីវកម្មរណ្ដៅដីចំនួន៨ទីតាំងនេះ ត្រូវតែបង់សួយសារចូលរដ្ឋ បង់ការផាកពិន័យ និង ជួសជុលផ្លូវដែលទទួលរងការខូចខាតឡើងវិញ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ដើម្បីពង្រឹងនូវអាជីវកម្មដឹកជញ្ជួនរ៉ែ ដែលបានធ្វើឱ្យផ្លូវខូច និង ការធ្វើអាជីវកម្មរ៉ែដែលពុំមានច្បាប់អនុញ្ញាត ការធ្វើខុសបច្ចេកទេសរ៉ែ ការធ្វើលើសដែនអាជ្ញាប័ណ្ណ និង ការមិនចូលរួមបង់ពន្ធសួយសារចូលរដ្ឋ ក្រុមការងារចម្រុះខេត្ត បានចុះធ្វើការពិនិត្យនៅរណ្ដៅដីចំនួន ០៨ទីតាំង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងបានរកឃើញថា ម្ចាស់ទីតាំងរណ្ដៅដីចំនួន ០៨នេះ គ្មានអាជ្ញាប័ណ្ណ ជីកខុសបច្ចេកទេស និង ដឹកលើសទម្ងន់ ត្រូវបានគណៈកម្មការចម្រុះ ធ្វើការផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ មន្ត្រីជំនាញត្រូវធ្វើការសម្របសម្រួលជាមួយម្ចាស់អាជីវកម្ម ដើម្បីធ្វើអាជ្ញាប័ណ្ណជូនពួកគាត់ប្រកបដោយភាពរលូន និង ឆាប់រហ័ស។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ដល់មន្ត្រីពាក់ព័ន្ធ មិនត្រូវទារថ្លៃសេវាលើស ពីម្ចាស់អាជីវកម្មទាំងអស់ ហើយក្នុងករណីមានមន្ត្រីយកលើសថ្លៃសេវា លើការចេញអាជ្ញាប័ណ្ណ ឯកឧត្តមនឹងស្នើដល់ម្ចាស់អាជីវកម្ម ត្រូវរាយការណ៍ជូនភ្លាម ដើម្បីចាត់វិធានការតាមច្បាប់។

ឯកឧត្តម អភិបាលខេត្ត ក៏បានចាត់ឱ្យគណៈកម្មការចម្រុះ ត្រូវបន្តចុះពិនិត្យ ដល់ទីតាំងរណ្ដៅដី ទាំងអស់នៅក្នុង ភូមិសាស្ត្រខេត្តកណ្ដាល សំដៅពង្រឹងនូវអាជីវកម្មដឹកជញ្ជួនរ៉ែ ការធ្វើអាជីវកម្មដោយមានច្បាប់អនុញ្ញាត ការធ្វើតាមលក្ខខណ្ឌបច្ចេកទេសរ៉ែ និង បង្កើនបង់ពន្ធសួយសារចូលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!