ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១.១២.២០២១ លោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានដឹកនាំក្រុមការងារពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល បានអញ្ជើញចុះប្រជុំពង្រឹង ត្រួតពិនិត្យឯកសារនានា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកុក
*ដោយមានការអញ្ជើញចូលរួមពី:*
-លោកអធិការរងទទួលផែនការងារសេនាធិការក្រុង
-លោក អធិការរងទទួលការងារកិច្ចប៉ុស្តិ៍
– លោក នាយផ្នែកសេនាធិការ
– លោក នាយផ្នែកអត្តសញ្ញាណកម្ម
– លោក លោកស្រី នាយ នាយរងប៉ុស្តិ៍ និងមន្ត្រី ប៉ុស្តិ៍បឹងកុក។
ដោយខ្លឹមសាប្រជុំបានផ្តោតទៅលេីចំណុចសំខាន់ៗ មួយចំនួន ដេីម្បីត្រៀមសំរាប់ក្រុមការងារសវនកម្មចុះត្រួតពិនិត្យនាពេលខាងមុខ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអធិការបានធ្វេីការកោតសរសេីរចំពោះកងកម្លាំងទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចកន្លងមក ដោយទទួលបាននូវស្នាដៃខ្ពស់ជូនអង្គភាព។